លោកុប្បត្តិ 38:17-23 KHOV

17 គាត់​ឆ្លើយ​ថា ខ្ញុំ​នឹង​ផ្ញើ​កូន​ពពែ​១​ពី​ហ្វូង​មក​ឲ្យ តែ​នាង​សួរ​ថា អ្នក​មាន​អ្វី​នឹង​បញ្ចាំ​ចិត្ត​ខ្ញុំ​ឬ​ទេ ទំរាំ​តែ​បាន​ផ្ញើ​ពពែ​នោះ​មក​ដល់

18 គាត់​តប​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ឲ្យ​អ្វី​បញ្ចាំ​ចិត្ត​នាង រួច​នាង​ឆ្លើយ​ថា សូម​ឲ្យ​ត្រា និង​ខ្សែ ហើយ​ដំបង​ដែល​អ្នក​កាន់​នៅ​ដៃ​នោះ​មក គាត់​ក៏​ឲ្យ​ដល់​នាង រួច​ចូល​ទៅ​ឯ​នាង ហើយ​នាង​ក៏​មាន​ទំងន់​ដោយ‌សារ​គាត់

19 នោះ​នាង​ក្រោក​ឡើង​ចេញ​ទៅ​ដោះ​ស្បៃ​ពី​ខ្លួន​ចេញ រួច​ពាក់​អាវ​កាន់​ទុក្ខ​របស់​ខ្លួន​វិញ

20 យូដា​គាត់​ផ្ញើ​កូន​ពពែ​ទៅ​ជា​១​នឹង​សំឡាញ់​គាត់ ដែល​នៅ​អាឌូឡាម ឲ្យ​លោះ​របស់​បញ្ចាំ​ពី​ស្ត្រី​នោះ​មក​វិញ តែ​គាត់​រក​នាង​មិន​ឃើញ​សោះ

21 រួច​គាត់​សួរ​ពួក​អ្នក​ដែល​នៅ​កន្លែង​នោះ​ថា ស្រី​សំផឹង​ដែល​អង្គុយ​នៅ​មាត់​ផ្លូវ​ជិត​អេណែម នោះ​តើ​នៅ​ឯ​ណា គេ​ឆ្លើយ​ថា គ្មាន​ស្រី​សំផឹង​ណា​នៅ​ទី​នេះ​ទេ

22 រួច​គាត់​វិល​ទៅ​ឯ​យូដា​ប្រាប់​ថា ខ្ញុំ​រក​មិន​ឃើញ​ទេ ហើយ​ពួក​អ្នក​ដែល​នៅ​កន្លែង​នោះ​ក៏​ប្រាប់​ថា គ្មាន​ស្រី​សំផឹង​ណា​នៅ​ទី​នោះ​ដែរ

23 យូដា​និយាយ​ថា ចូរ​ឲ្យ​វា​យក​ទៅ​ចុះ ក្រែង​យើង​ត្រូវ​មាន​សេចក្ដី​ខ្មាស មើល ខ្ញុំ​បាន​ផ្ញើ​កូន​ពពែ​ទៅ​ដែរ តែ​អ្នក​រក​វា​មិន​ឃើញ​សោះ។