23 យូដានិយាយថា ចូរឲ្យវាយកទៅចុះ ក្រែងយើងត្រូវមានសេចក្ដីខ្មាស មើល ខ្ញុំបានផ្ញើកូនពពែទៅដែរ តែអ្នករកវាមិនឃើញសោះ។
24 ដល់ប្រហែលជា៣ខែក្រោយមក នោះមានគេទៅជំរាបដល់យូដាថា តាម៉ារ ជាកូនប្រសាអ្នកបានធ្វើសំផឹង មើល វាមានទំងន់ដោយការធ្វើសំផឹងហើយ នោះយូដាប្រាប់ថា ចូរនាំវាចេញមកដុតចោលទៅ
25 តែកាលគេនាំនាងចេញមក នោះនាងក៏ផ្ញើទៅឪពុកក្មេកជំរាបថា ខ្ញុំមានទំងន់នឹងម្ចាស់របស់ទាំងនេះ នាងក៏ថា សូមមើលត្រា និងខ្សែ ហើយដំបងនេះចុះ តើជារបស់ផងអ្នកណា
26 យូដាក៏ទទួលស្គាល់ រួចគាត់និយាយថា វាសុចរិតជាងអញ ដ្បិតអញមិនបានឲ្យដល់សេឡាជាកូនអញទេ នោះគាត់ក៏លែងស្គាល់នាងទៀត។
27 កាលគ្រប់ខែដែលនាងត្រូវសំរាលមក នោះមើលមានកូនភ្លោះនៅក្នុងផ្ទៃនាង
28 ហើយកាលនាងឈឺនឹងសំរាល នោះកូន១បញ្ចេញដៃមក ឆ្មបក៏យកអំបោះក្រហមចងដៃវា ដោយពាក្យថា មួយនេះបានកើតមុន
29 តែកាលកូននោះទាញដៃទៅវិញ នោះមើល បងវាក៏សំរាលចេញមក ហើយឆ្មបនិយាយថា ធ្វើដូចម្តេចឲ្យឯងប្រជែងចេញមកដូច្នេះ នោះគេដាក់ឈ្មោះថា ពេរេស