លោកុប្បត្តិ 38:24-30 KHOV

24 ដល់​ប្រហែល​ជា​៣​ខែ​ក្រោយ​មក នោះ​មាន​គេ​ទៅ​ជំរាប​ដល់​យូដា​ថា តាម៉ារ ជា​កូន​ប្រសា​អ្នក​បាន​ធ្វើ​សំផឹង មើល វា​មាន​ទំងន់​ដោយ​ការ​ធ្វើ​សំផឹង​ហើយ នោះ​យូដា​ប្រាប់​ថា ចូរ​នាំ​វា​ចេញ​មក​ដុត​ចោល​ទៅ

25 តែ​កាល​គេ​នាំ​នាង​ចេញ​មក នោះ​នាង​ក៏​ផ្ញើ​ទៅ​ឪពុក​ក្មេក​ជំរាប​ថា ខ្ញុំ​មាន​ទំងន់​នឹង​ម្ចាស់​របស់​ទាំង​នេះ នាង​ក៏​ថា សូម​មើល​ត្រា និង​ខ្សែ ហើយ​ដំបង​នេះ​ចុះ តើ​ជា​របស់​ផង​អ្នក​ណា

26 យូដា​ក៏​ទទួល​ស្គាល់ រួច​គាត់​និយាយ​ថា វា​សុចរិត​ជាង​អញ ដ្បិត​អញ​មិន​បាន​ឲ្យ​ដល់​សេឡា​ជា​កូន​អញ​ទេ នោះ​គាត់​ក៏​លែង​ស្គាល់​នាង​ទៀត។

27 កាល​គ្រប់​ខែ​ដែល​នាង​ត្រូវ​សំរាល​មក នោះ​មើល​មាន​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃ​នាង

28 ហើយ​កាល​នាង​ឈឺ​នឹង​សំរាល នោះ​កូន​១​បញ្ចេញ​ដៃ​មក ឆ្មប​ក៏​យក​អំបោះ​ក្រហម​ចង​ដៃ​វា ដោយ​ពាក្យ​ថា មួយ​នេះ​បាន​កើត​មុន

29 តែ​កាល​កូន​នោះ​ទាញ​ដៃ​ទៅ​វិញ នោះ​មើល បង​វា​ក៏​សំរាល​ចេញ​មក ហើយ​ឆ្មប​និយាយ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ប្រជែង​ចេញ​មក​ដូច្នេះ នោះ​គេ​ដាក់​ឈ្មោះ​ថា ពេរេស

30 បន្ទាប់​នោះ ប្អូន​វា​ដែល​មាន​អំបោះ​ក្រហម​នៅ​ដៃ​ក៏​សំរាល​មក ហើយ​គេ​ដាក់​ឈ្មោះ​ថា សេរ៉ាស។