25 តែកាលគេនាំនាងចេញមក នោះនាងក៏ផ្ញើទៅឪពុកក្មេកជំរាបថា ខ្ញុំមានទំងន់នឹងម្ចាស់របស់ទាំងនេះ នាងក៏ថា សូមមើលត្រា និងខ្សែ ហើយដំបងនេះចុះ តើជារបស់ផងអ្នកណា
26 យូដាក៏ទទួលស្គាល់ រួចគាត់និយាយថា វាសុចរិតជាងអញ ដ្បិតអញមិនបានឲ្យដល់សេឡាជាកូនអញទេ នោះគាត់ក៏លែងស្គាល់នាងទៀត។
27 កាលគ្រប់ខែដែលនាងត្រូវសំរាលមក នោះមើលមានកូនភ្លោះនៅក្នុងផ្ទៃនាង
28 ហើយកាលនាងឈឺនឹងសំរាល នោះកូន១បញ្ចេញដៃមក ឆ្មបក៏យកអំបោះក្រហមចងដៃវា ដោយពាក្យថា មួយនេះបានកើតមុន
29 តែកាលកូននោះទាញដៃទៅវិញ នោះមើល បងវាក៏សំរាលចេញមក ហើយឆ្មបនិយាយថា ធ្វើដូចម្តេចឲ្យឯងប្រជែងចេញមកដូច្នេះ នោះគេដាក់ឈ្មោះថា ពេរេស
30 បន្ទាប់នោះ ប្អូនវាដែលមានអំបោះក្រហមនៅដៃក៏សំរាលមក ហើយគេដាក់ឈ្មោះថា សេរ៉ាស។