4 នាងមានទំងន់ទៀតបង្កើតបានកូនប្រុស១ នាងឲ្យឈ្មោះថា អូណាន់
5 រួចនាងបង្កើតបានកូនប្រុស១ទៀត ក៏ឲ្យឈ្មោះថា សេឡា កាលនាងសំរាលកូននោះ យូដានៅត្រង់កេស៊ីប
6 យូដាក៏យកប្រពន្ធឲ្យអ៊ើរជាកូនច្បង នាងនោះឈ្មោះតាម៉ារ
7 តែអ៊ើរ កូនច្បងយូដា ជាមនុស្សកាចអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់ប្រហារគាត់ទៅ
8 នោះយូដាគាត់និយាយនឹងអូណាន់ថា ចូរឲ្យចូលទៅឯប្រពន្ធរបស់បងឯង ដើម្បីនឹងសំរេចកិច្ចតាមរបៀបច្បាប់របស់ប្អូនថ្លៃដល់នាង ហើយយកនាងបង្កើតពូជឲ្យបងឯងចុះ
9 តែអូណាន់គាត់ដឹងថា ពូជនោះមិនបានជារបស់ផងខ្លួនទេ បានជាកាលណាគាត់ចូលទៅឯប្រពន្ធរបស់បង នោះគាត់សំរក់ចោលទៅដីវិញ ដើម្បីមិនឲ្យកើតពូជដល់បងឡើយ
10 អំពើដែលគាត់ធ្វើនោះ ឈ្មោះថាអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាណាស់ ហើយទ្រង់ក៏ប្រហារគាត់ទៅដែរ