លោកុប្បត្តិ 39:14-20 KHOV

14 នោះ​នាង​ក៏​ហៅ​ពួក​អ្នក​ផ្ទះ​មក​ប្រាប់​ថា ឃើញ​ឬ​ទេ លោក​បាន​នាំ​សាសន៍​ហេព្រើរ​នេះ​មក​ឲ្យ​មើល‌ងាយ​យើង វា​បាន​ចូល​មក​ចង់​ដេក​នឹង​អញ តែ​អញ​បាន​ស្រែក​ជា​ខ្លាំង

15 កាល​វា​ឮ​អញ​ឡើង​សំឡេង​ស្រែក នោះ​វា​ទុក​អាវ​ចោល​នៅ​ខាង​អញ​នេះ​រត់​ចេញ​ទៅ​ក្រៅ​បាត់

16 នាង​ក៏​ដាក់​អាវ​យ៉ូសែប​ទុក​នៅ​ក្បែរ​ខ្លួន ចាំ​ទំរាំ​តែ​ចៅ‌ហ្វាយ​គាត់​វិល​មក​ផ្ទះ​វិញ

17 រួច​នាង​ជំរាប​លោក​តាម​ពាក្យ​ដដែល​នោះ​ថា អាបាវ​សាសន៍​ហេព្រើរ​ដែល​លោក​បាន​នាំ​មក​ឯ​យើង​រាល់​គ្នា វា​ចូល​មក​ចង់​មើល‌ងាយ​ខ្ញុំ

18 តែ​កាល​ខ្ញុំ​ស្រែក​ឡើង នោះ​វា​រត់​ទៅ​ក្រៅ​ទុក​អាវ​ចោល​នៅ​ក្បែរ​ខ្ញុំ​នេះ

19 កាល​ចៅ‌ហ្វាយ​គាត់​បាន​ឮ​ពាក្យ​ដែល​ប្រពន្ធ​ប្រាប់​ថា បាវ​លោក​បាន​ប្រព្រឹត្ត​នឹង​នាង​ដូច្នោះ នោះ​លោក​មាន​ចិត្ត​ឆួល​ក្តៅ​ឡើង

20 ហើយ​ក៏​យក​គាត់​ទៅ​ដាក់​គុក នៅ​កន្លែង​ដែល​សំរាប់​ឃុំ​ពួក​អ្នក​ទោស​របស់​ស្តេច គាត់​ក៏​ជាប់​នៅ​ក្នុង​គុក​នោះ។