1 ក្រោយនោះមក អ្នកពិសេសថ្វាយពែងរបស់ស្តេចស្រុកអេស៊ីព្ទ និងអ្នកដុតនំថ្វាយទ្រង់ គេធ្វើបង្អាក់ព្រះទ័យនៃស្តេចជាម្ចាស់គេ
2 ផារ៉ោនក៏ខ្ញាល់នឹងអ្នកបំរើទ្រង់ទាំង២នោះ គឺនឹងនាយពិសេសថ្វាយពែង ហើយនឹងមេពួកអ្នកដុតនំ
3 ទ្រង់ឃុំគេទុកក្នុងគុករបស់មេក្រុមរក្សាអង្គ ជាកន្លែងដែលយ៉ូសែបជាប់នៅនោះដែរ
4 ឯមេក្រុមរក្សាស្តេច លោកប្រគល់គេទៅ ឲ្យយ៉ូសែបត្រួតត្រាមើល គាត់ក៏បំរើគេ ហើយគេនៅជាប់ឃុំជាយូរថ្ងៃ
5 មានកាល១យប់នោះ នាយពិសេសថ្វាយពែង និងមេដុតនំថ្វាយស្តេចស្រុកអេស៊ីព្ទដែលនៅជាប់គុក គេបានយល់សប្តិទាំង២នាក់ ដែលសប្តិនោះមានសំរាយផ្សេងពីគ្នារៀងខ្លួន