18 យ៉ូសែបស្រាយថា សប្តិនេះមានន័យដូច្នេះ ឯកញ្ច្រែង៣ នោះគឺជា៣ថ្ងៃ
19 នៅ៣ថ្ងៃទៀត ផារ៉ោននឹងចងកលោកព្យួរនៅជាប់លើឈើ នោះសត្វហើរនឹងចឹកស៊ីសាច់លោកទៅ។
20 ក្រោយ៣ថ្ងៃមក ជាថ្ងៃបុណ្យចំរើនព្រះជន្មផារ៉ោន នោះទ្រង់រៀបជប់លៀងដល់ពួកនាម៉ឺនទាំងប៉ុន្មាន ហើយទ្រង់ហៅនាយពិសេសថ្វាយពែង និងមេពួកដុតនំមកនៅកណ្តាលពួកនាម៉ឺនទាំងនោះ
21 ទ្រង់ក៏តាំងនាយពិសេសថ្វាយពែងក្នុងដំណែងដើមឡើងវិញ ហើយគាត់ក៏ថ្វាយពែងដល់ព្រះហស្តផារ៉ោនតទៅ
22 តែឯមេពួកដុតនំ ទ្រង់បានចងព្យួរវិញ ដូចជាយ៉ូសែបបានកាត់សេចក្ដីឲ្យ
23 ចំណែកនាយពិសេសថ្វាយពែង គាត់ភ្លេចឈឹងមិនបាននឹកចាំយ៉ូសែបសោះ។