លោកុប្បត្តិ 40:2-8 KHOV

2 ផារ៉ោន​ក៏​ខ្ញាល់​នឹង​អ្នក​បំរើ​ទ្រង់​ទាំង​២​នោះ គឺ​នឹង​នាយ​ពិសេស​ថ្វាយ​ពែង ហើយ​នឹង​មេ​ពួក​អ្នក​ដុត​នំ

3 ទ្រង់​ឃុំ​គេ​ទុក​ក្នុង​គុក​របស់​មេ​ក្រុម​រក្សា​អង្គ ជា​កន្លែង​ដែល​យ៉ូសែប​ជាប់​នៅ​នោះ​ដែរ

4 ឯ​មេ​ក្រុម​រក្សា​ស្តេច លោក​ប្រគល់​គេ​ទៅ ឲ្យ​យ៉ូសែប​ត្រួត‌ត្រា​មើល គាត់​ក៏​បំរើ​គេ ហើយ​គេ​នៅ​ជាប់​ឃុំ​ជា​យូរ​ថ្ងៃ

5 មាន​កាល​១​យប់​នោះ នាយ​ពិសេស​ថ្វាយ​ពែង និង​មេ​ដុត​នំ​ថ្វាយ​ស្តេច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ជាប់​គុក គេ​បាន​យល់​សប្តិ​ទាំង​២​នាក់ ដែល​សប្តិ​នោះ​មាន​សំរាយ​ផ្សេង​ពី​គ្នា​រៀង​ខ្លួន

6 ដល់​ព្រឹក​ឡើង យ៉ូសែប​ចូល​ទៅ​ឯ​គេ ឃើញ​គេ​មាន​ទឹក​មុខ​ព្រួយ

7 ក៏​សួរ​ដល់​មេ​របស់​ផារ៉ោន​ទាំង​២​នោះ ដែល​ជាប់​ឃុំ​ជា​មួយ​គ្នា​នៅ​ក្នុង​គុក​របស់​ចៅ‌ហ្វាយ​គាត់​ថា ថ្ងៃ​នេះ​ហេតុ​អ្វី​បាន​ជា​លោក​មាន​ទឹក​មុខ​ព្រួយ​ដូច្នេះ

8 គេ​ឆ្លើយ​ថា យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​អាច​នឹង​កាត់​ស្រាយ​ឲ្យ​បាន​សោះ នោះ​យ៉ូសែប​គាត់​និយាយ​ទៅ​គេ​ថា សេចក្ដី​សំរាយ​ស្រេច​នៅ​ព្រះ​ទេ​តើ សូម​លោក​ប្រាប់​សប្តិ​នោះ​មក​ខ្ញុំ​មើល។