លោកុប្បត្តិ 40:7-13 KHOV

7 ក៏​សួរ​ដល់​មេ​របស់​ផារ៉ោន​ទាំង​២​នោះ ដែល​ជាប់​ឃុំ​ជា​មួយ​គ្នា​នៅ​ក្នុង​គុក​របស់​ចៅ‌ហ្វាយ​គាត់​ថា ថ្ងៃ​នេះ​ហេតុ​អ្វី​បាន​ជា​លោក​មាន​ទឹក​មុខ​ព្រួយ​ដូច្នេះ

8 គេ​ឆ្លើយ​ថា យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​អាច​នឹង​កាត់​ស្រាយ​ឲ្យ​បាន​សោះ នោះ​យ៉ូសែប​គាត់​និយាយ​ទៅ​គេ​ថា សេចក្ដី​សំរាយ​ស្រេច​នៅ​ព្រះ​ទេ​តើ សូម​លោក​ប្រាប់​សប្តិ​នោះ​មក​ខ្ញុំ​មើល។

9 នោះ​នាយ​ពិសេស​ថ្វាយ​ពែង​ក៏​រ៉ាយ‌រ៉ាប់​សប្តិ​ប្រាប់​យ៉ូសែប​ថា ឯ​ក្នុង​សប្តិ​ខ្ញុំ ឃើញ​មាន​ដើម​ទំពាំង‌បាយ‌ជូរ​នៅ​ត្រង់​មុខ​ខ្ញុំ

10 ដើម​នោះ​មាន​ខ្នែង​៣ មើល​ទៅ​ដូច​ជា​ពន្លក ហើយ​ផ្កា​ក៏​រីក រួច​កើត​មាន​ចង្កោម​ផ្លែ​ទុំ

11 ពែង​របស់​ផារ៉ោន​ក៏​នៅ​ក្នុង​ដៃ​ខ្ញុំ នោះ​ខ្ញុំ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​មក​គាប​ដាក់​ពែង​របស់​ផារ៉ោន យក​ទៅ​ថ្វាយ​ដល់​ព្រះ‌ហស្ត​ទ្រង់

12 ឯ​យ៉ូសែប​ក៏​ស្រាយ​ដូច្នេះ​ថា សប្តិ​នោះ​មាន​ន័យ​យ៉ាង​នេះ ចំណែក​ខ្នែង​៣ នោះ​គឺ​ជា​៣​ថ្ងៃ

13 នៅ​៣​ថ្ងៃ​ទៀត​ផារ៉ោន​នឹង​លើក​មុខ​លោក ទាំង​តាំង​ឲ្យ​ធ្វើ​ក្នុង​ដំណែង​ដើម​របស់​លោក​វិញ ហើយ​លោក​នឹង​បាន​ថ្វាយ​ពែង​ផារ៉ោន​ដល់​ព្រះ‌ហស្ត​ទ្រង់​ទៀត ដូច​លោក​ធ្លាប់​ធ្វើ​ពី​កាល​នៅ​បំរើ​ថ្វាយ​ពែង​ទ្រង់​ពី​ដើម