លោកុប្បត្តិ 41:15-21 KHOV

15 ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូសែប​ថា យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​ចេះ​កាត់​សោះ ឥឡូវ​បាន​ឮ​និយាយ​ពី​ឯង​ថា ឯង​ចេះ​កាត់​សប្តិ​បាន

16 យ៉ូសែប​ទូល​ឆ្លើយ​ទៅ​ផារ៉ោន​ថា ការ​នោះ​មិន​ស្រេច​លើ​ទូល‌បង្គំ​ទេ គឺ​ព្រះ​នឹង​ឆ្លើយ​មក​ទ្រង់​ព្រះ‌ករុណា​ជា​សេចក្ដី​សុខ​វិញ

17 ផារ៉ោន​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូសែប​ថា ក្នុង​សប្តិ​របស់​យើង​នោះ​ឃើញ​ថា យើង​ឈរ​នៅ​មាត់​ទន្លេ

18 ស្រាប់​តែ​មាន​គោ​ញី​៧ មាន​សាច់​ធាត់​ល្អ​ឡើង​ពី​ទន្លេ​មក​ស៊ី​នៅ​ទី​វាល

19 រួច​ឃើញ​មាន​គោ​ញី​៧​ទៀត​ឡើង​មក​តាម​ក្រោយ វា​ស្គម​ហើយ​អាក្រក់​មើល​ណាស់ គឺ​ស្គម​ដល់​ម៉្លេះ​បាន​ជា​យើង​មិន​ដែល​ឃើញ​សត្វ​អាក្រក់​យ៉ាង​នោះ នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ​ផង

20 គោ​សំគម​ហើយ​អាក្រក់​មើល​នោះ​ក៏​ស៊ី​លេប​គោ​ញី​មុន ដែល​ធាត់ៗ​ទាំង​៧​អស់​ទៅ

21 តែ​កាល​បាន​ស៊ី​ទៅ​ហើយ នោះ​ក៏​មិន​ដឹង​ជា​បាន​ស៊ី​អ្វី​ផង ដ្បិត​នៅ​តែ​អាក្រក់​មើល​ដូច​កាល​ពី​មុន​ដែរ នោះ​យើង​ក៏​ភ្ញាក់​ឡើង