3 រួចមក មានគោញី៧ទៀតឡើងពីទន្លេមក វាស្គមពេក ហើយអាក្រក់មើល ក៏ឈរនៅក្បែរមាត់ទន្លេជិតគោឯទៀត
4 គោសំគមហើយអាក្រក់មើលនោះ បានស៊ីលេបគោទាំង៧ដែលធាត់ល្អនោះអស់ទៅ នោះផារ៉ោនទ្រង់តើនឡើង
5 រួចទ្រង់ផ្ទំលក់ទៅវិញ ក៏សុបិននិម្មិតទៀតថា មានគួរស្រូវ៧មានគ្រាប់ធំថ្លោសល្អបែកឡើងនៅដើមតែ១
6 រួចមកមានគួរស្រូវ៧តូចៗ ហើយស្កកដោយខ្យល់ពីទិសខាងកើតបែកមកជាខាងក្រោយ
7 ឯគួរស្រូវតូចៗក៏លេបគួរស្រូវធំថ្លោសល្អទាំង៧នោះទៅ រួចផារ៉ោនទ្រង់តើនឡើង ហើយមើល នោះជាសុបិនទេ
8 លុះព្រឹកឡើងទ្រង់មានព្រះទ័យវិតក្កណាស់ ទើបចាត់គេឲ្យទៅហៅពួកហោរ និងពួកអ្នកប្រាជ្ញ នៅស្រុកអេស៊ីព្ទមក រួចទ្រង់សំដែងប្រាប់សុបិននោះដល់គេ តែគ្មានអ្នកណាមួយអាចនឹងកាត់ស្រាយថ្វាយទ្រង់បានឡើយ។
9 នោះនាយពិសេសថ្វាយពែងក៏ទូលទៅផារ៉ោនថា ថ្ងៃនេះ ទូលបង្គំនឹកឃើញពីសេចក្ដីកំហុសរបស់ទូលបង្គំហើយ