1 ឯអំណត់អត់នៅក្នុងស្រុកនោះក៏ខ្លាំងណាស់
2 កាលគេបានបរិភោគស្រូវដែលនាំយកពីស្រុកអេស៊ីព្ទមកអស់ហើយ នោះឪពុកប្រាប់ថា ចូរទៅទិញស្បៀងអាហារមកទៀត
3 តែយូដាឆ្លើយទៅឪពុកថា អ្នកនោះបានប្រាប់យើងខ្ញុំយ៉ាងច្បាស់ថា ឯងរាល់គ្នានឹងខានឃើញមុខអញទៀត លើកតែប្អូនឯងមកជាមួយ
4 បើលោកឪពុកឲ្យប្អូនទៅជាមួយ នោះយើងខ្ញុំនឹងទៅទិញស្បៀងអាហារយកមកជូន
5 តែបើលោកឪពុកមិនព្រមឲ្យវាទៅទេ នោះយើងខ្ញុំក៏មិនចុះទៅដែរ ពីព្រោះអ្នកនោះបានប្រាប់យើងខ្ញុំថា ឯងរាល់គ្នាលែងបានឃើញមុខអញទៀតហើយ លើកតែប្អូនឯងមកជាមួយ
6 នោះអ៊ីស្រាអែលគាត់និយាយថា ហេតុអ្វីបានជាឯងរាល់គ្នាប្រព្រឹត្តអាក្រក់នឹងអញដល់ម៉្លេះ ដោយប្រាប់អ្នកនោះថា មានប្អូន១ទៀត
7 គេឆ្លើយថា អ្នកនោះបានសាកសួរយើងខ្ញុំយ៉ាងល្អិតណាស់ ពីដំណើរយើងខ្ញុំ និងញាតិសន្តាននៃយើងខ្ញុំថា តើឪពុកឯងរាល់គ្នានៅរស់ទេឬ តើមានប្អូន១ទៀតឬទេ យើងខ្ញុំក៏បានជំរាបលោកតាមពាក្យទាំងនោះទៅ ធ្វើដូចម្តេចឲ្យយើងខ្ញុំបានដឹងថា លោកនឹងប្រាប់ឲ្យនាំប្អូនយើងចុះទៅដូច្នេះ