លោកុប្បត្តិ 43:3-9 KHOV

3 តែ​យូដា​ឆ្លើយ​ទៅ​ឪពុក​ថា អ្នក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​យ៉ាង​ច្បាស់​ថា ឯង​រាល់​គ្នា​នឹង​ខាន​ឃើញ​មុខ​អញ​ទៀត លើក​តែ​ប្អូន​ឯង​មក​ជា​មួយ

4 បើ​លោក​ឪពុក​ឲ្យ​ប្អូន​ទៅ​ជា​មួយ នោះ​យើង​ខ្ញុំ​នឹង​ទៅ​ទិញ​ស្បៀង​អាហារ​យក​មក​ជូន

5 តែ​បើ​លោក​ឪពុក​មិន​ព្រម​ឲ្យ​វា​ទៅ​ទេ នោះ​យើង​ខ្ញុំ​ក៏​មិន​ចុះ​ទៅ​ដែរ ពី​ព្រោះ​អ្នក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​ថា ឯង​រាល់​គ្នា​លែង​បាន​ឃើញ​មុខ​អញ​ទៀត​ហើយ លើក​តែ​ប្អូន​ឯង​មក​ជា​មួយ

6 នោះ​អ៊ីស្រា‌អែល​គាត់​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ប្រព្រឹត្ត​អាក្រក់​នឹង​អញ​ដល់​ម៉្លេះ ដោយ​ប្រាប់​អ្នក​នោះ​ថា មាន​ប្អូន​១​ទៀត

7 គេ​ឆ្លើយ​ថា អ្នក​នោះ​បាន​សាក​សួរ​យើង​ខ្ញុំ​យ៉ាង​ល្អិត​ណាស់ ពី​ដំណើរ​យើង​ខ្ញុំ និង​ញាតិ‌សន្តាន​នៃ​យើង​ខ្ញុំ​ថា តើ​ឪពុក​ឯង​រាល់​គ្នា​នៅ​រស់​ទេ​ឬ តើ​មាន​ប្អូន​១​ទៀត​ឬ​ទេ យើង​ខ្ញុំ​ក៏​បាន​ជំរាប​លោក​តាម​ពាក្យ​ទាំង​នោះ​ទៅ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​បាន​ដឹង​ថា លោក​នឹង​ប្រាប់​ឲ្យ​នាំ​ប្អូន​យើង​ចុះ​ទៅ​ដូច្នេះ

8 នោះ​យូដា​ក៏​អង្វរ​អ៊ីស្រា‌អែល​ជា​ឪពុក​ថា សូម​ឲ្យ​កូន​កំឡោះ​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​រៀប‌ចំ​ទៅ ដើម្បី​ឲ្យ​យើង​ខ្ញុំ ព្រម​ទាំង​លោក​ឪពុក ហើយ​នឹង​កូន​ចៅ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​នៅ​រស់ កុំ​ឲ្យ​ស្លាប់

9 ខ្ញុំ​នឹង​ធានា​ពី​ដំណើរ​វា លោក​ឪពុក​នឹង​ទារ​វា​ពី​ដៃ​ខ្ញុំ​វិញ បើ​ខ្ញុំ​មិន​នាំ​វា​មក​ជូន​ដល់​លោក​ឪពុក ឲ្យ​បាន​នៅ​ចំពោះ​មុខ​លោក​ឪពុក​វិញ​ទេ នោះ​សូម​ឲ្យ​ខ្ញុំ​ជាប់​មាន​ទោស​ជា​ដរាប​ចុះ