8 នោះយូដាក៏អង្វរអ៊ីស្រាអែលជាឪពុកថា សូមឲ្យកូនកំឡោះទៅជាមួយនឹងខ្ញុំចុះ នោះយើងខ្ញុំនឹងរៀបចំទៅ ដើម្បីឲ្យយើងខ្ញុំ ព្រមទាំងលោកឪពុក ហើយនឹងកូនចៅយើងខ្ញុំទាំងអស់គ្នាបាននៅរស់ កុំឲ្យស្លាប់
9 ខ្ញុំនឹងធានាពីដំណើរវា លោកឪពុកនឹងទារវាពីដៃខ្ញុំវិញ បើខ្ញុំមិននាំវាមកជូនដល់លោកឪពុក ឲ្យបាននៅចំពោះមុខលោកឪពុកវិញទេ នោះសូមឲ្យខ្ញុំជាប់មានទោសជាដរាបចុះ
10 ដ្បិតបើយើងខ្ញុំមិនបានបង្អង់នៅ នោះប្រាកដជាយើងខ្ញុំបានទៅមក២សាហើយ
11 អ៊ីស្រាអែលជាឪពុកក៏ប្រាប់ថា បើដូច្នេះធ្វើយ៉ាងនេះចុះ ចូរយកផលយ៉ាងល្អៗពីស្រុកនេះដាក់ចុះក្នុងបាវរបស់ឯងរាល់គ្នាយកទៅជូនលោកផង គឺជ័រពិដោរ និងទឹកឃ្មុំបន្តិច ព្រមទាំងគ្រឿងម្ហូប ជ័រល្វីងទេស គ្រាប់ឈើ និងគ្រាប់ចំបក់
12 ហើយយកប្រាក់១ជា២នៅដៃឯងរាល់គ្នាទៅ ព្រមទាំងប្រាក់ដែលគេដាក់មកនៅមាត់បាវនោះផង យកទៅប្រគល់ឲ្យគេវិញ ក្រែងលោកគេច្រឡំ
13 រួចឲ្យនាំយកប្អូនឯងវិលទៅឯអ្នកនោះចុះ
14 សូមព្រះដ៏មានគ្រប់ទាំងព្រះចេស្តា បណ្តាលឲ្យអ្នកនោះអាណិតមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យគេបើកឲ្យបងឯង ហើយនឹងបេនយ៉ាមីនមកវិញដែរ ណ្ហើយចុះ បើអញត្រូវអត់កូន នោះក៏ត្រូវតែទ្រាំអត់ទៅចុះ។