លោកុប្បត្តិ 45:14-20 KHOV

14 នោះ​គាត់​ឱប​ក​បេន‌យ៉ា‌មីន​ជា​ប្អូន​ហើយ​យំ បេន‌យ៉ា‌មីន​ក៏​យំ​នៅ​ក​គាត់​ដែរ

15 គាត់​ថើប​ដល់​ពួក​បងៗ​ទាំង​អស់ ព្រម​ទាំង​យំ​នឹង​គេ​ផង រួច​មក​បង​ប្អូន​ក៏​និយាយ​រោះ‌រាយ​នឹង​គាត់។

16 ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​ក្នុង​ដំណាក់​ផារ៉ោន​ថា បង​ប្អូន​យ៉ូសែប​បាន​មក​ដល់​ហើយ សេចក្ដី​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់

17 រួច​ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូសែប ឲ្យ​ប្រាប់​ដល់​ពួក​បង​ប្អូន​ថា ត្រូវ​ធ្វើ​ដូច្នេះ គឺ​ឲ្យ​ផ្ទុក​សត្វ​របស់​ឯង​រាល់​គ្នា​ទៅ​ឯ​ស្រុក​កាណាន​ទៅ

18 រួច​នាំ​យក​ឪពុក និង​ពួក​គ្រួសារ​របស់​ឯង​រាល់​គ្នា​មក​ឯ​ណេះ អញ​នឹង​ឲ្យ​ទី​កន្លែង​ដ៏​ល្អ​ក្នុង​ស្រុក​អេស៊ីព្ទ​ដល់​ឯង​រាល់​គ្នា នោះ​ឯង​រាល់​គ្នា​នឹង​បាន​បរិភោគ​របស់​ល្អ​បំផុត​នៅ​ស្រុក​នេះ​ត​ទៅ

19 ឯង​បាន​ទទួល​បង្គាប់​ហើយ ដូច្នេះ​ចូរ​ធ្វើ​យ៉ាង​នេះ​ចុះ គឺ​ឲ្យ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​នេះ​ទៅ សំរាប់​ប្រពន្ធ​ឯង​រាល់​គ្នា​ព្រម​ទាំង​កូន​តូចៗ​ផង ហើយ​បញ្ជិះ​ឪពុក​ឯង​រាល់​គ្នា​នាំ​ចុះ​មក​ឯ​ណេះ

20 កុំ​ឲ្យ​ស្តាយ​របស់​ទ្រព្យ​ឯង​រាល់​គ្នា​ឡើយ ពី​ព្រោះ​គ្រប់​ទាំង​របស់​ល្អ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ជា​របស់​ផង​ឯង​រាល់​គ្នា​ហើយ។