លោកុប្បត្តិ 45:21-27 KHOV

21 ពួក​កូន​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដូច្នោះ ហើយ​យ៉ូសែប​គាត់​ឲ្យ​រទេះ​ទៅ​គេ​តាម​បង្គាប់​ផារ៉ោន ក៏​ឲ្យ​ស្បៀង​អាហារ​បរិភោគ​តាម​ផ្លូវ​ផង

22 គាត់​ឲ្យ​សំលៀក‌បំពាក់​ពីរ​បី​បន្លាស់​ដល់​គ្រប់​គ្នា តែ​គាត់​បាន​ឲ្យ​ប្រាក់​៣០០​ដួង និង​សំលៀក‌បំពាក់​៥​បន្លាស់​ដល់​បេន‌យ៉ា‌មីន

23 រួច​ក៏​ផ្ញើ​ទៅ​ជូន​ឪពុក​យ៉ាង​នេះ គឺ​លា​១០ ផ្ទុក​សុទ្ធ​តែ​របស់​ល្អ​ពី​ស្រុក​អេស៊ីព្ទ ហើយ​លា​ញី​១០ ផ្ទុក​សុទ្ធ​តែ​ស្រូវ ព្រម​ទាំង​នំបុ័ង​នឹង​ស្បៀង​សំរាប់​ឪពុក​មក​តាម​ផ្លូវ

24 គាត់​ក៏​បញ្ជូន​ឲ្យ​បង​ប្អូន​ទៅ ដោយ​ពាក្យ​បណ្តាំ​ថា កុំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​តាម​ផ្លូវ​ណ៎ះ នោះ​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ។

25 គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឡើង​ទៅ​ដល់​យ៉ាកុប​ជា​ឪពុក​នៅ​ស្រុក​កាណាន

26 ក៏​ជំរាប​ថា យ៉ូសែប​នៅ​រស់​ទេ គឺ​វា​ហើយ​ដែល​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល នោះ​គាត់​មាន​ចិត្ត​ភាំង​ស្លុត ដោយ​មិន​បាន​ជឿ​ទេ

27 តែ​គេ​ជំរាប​គាត់​តាម​គ្រប់​ទាំង​ពាក្យ​របស់​យ៉ូសែប ដែល​បាន​ផ្តាំ​មក ហើយ​កាល​គាត់​ឃើញ​រទេះ​ទាំង​នោះ ដែល​យ៉ូសែប​ឲ្យ​មក​សំរាប់​បញ្ជិះ​គាត់​ទៅ នោះ​ទើប​យ៉ាកុប​ជា​ឪពុក​បាន​ភ្ញាក់​ខ្លួន​ឡើង