លោកុប្បត្តិ 46:13-19 KHOV

13 ឯ​កូន​របស់​អ៊ីសាខារ គឺ​ថូឡា ពូវ៉ា យ៉ូប និង​ស៊ីមរ៉ុន

14 ឯ​កូន​របស់​សាប់‌យូ‌ល៉ូន គឺ​សេរែក អេឡូន និង​យ៉ាលាល

15 នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេអា​ដែល​នាង​បាន​បង្កើត​ឲ្យ​យ៉ាកុប​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ព្រម​ទាំង​ឌីណា​ជា​កូន​ស្រី​ផង ពួក​កូន​ប្រុស​កូន​ស្រី​ទាំង​នោះ​មាន​៣៣​នាក់។

16 ឯ​កូន​របស់​កាឌ់ គឺ​សេផុន ហាក់គី ស៊ូនី អែសបូន អេរី អើរ៉ូត និង​អើរេលី

17 ឯ​កូន​របស់​អេស៊ើរ គឺ​យីមន៉ា យីសវ៉ា យីសវី បេរា និង​សេរ៉ា​ជា​ប្អូន​ស្រី ឯ​កូន​របស់​បេរា គឺ​ហេប៊ើរ និង​ម៉ាលគាល

18 នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ស៊ីលផា ជា​បាវ​ស្រី​ដែល​ឡាបាន់​បាន​ឲ្យ​ដល់​នាង​លេអា​ជា​កូន ហើយ​នាង​បាន​បង្កើត​កូន​ទាំង​នោះ​ឲ្យ​យ៉ាកុប ទាំង​អស់​មាន​១៦​នាក់។

19 ឯ​កូន​របស់​រ៉ាជែល​ជា​ប្រពន្ធ​យ៉ាកុប នោះ​គឺ​យ៉ូសែប និង​បេន‌យ៉ា‌មីន