លោកុប្បត្តិ 46:19-25 KHOV

19 ឯ​កូន​របស់​រ៉ាជែល​ជា​ប្រពន្ធ​យ៉ាកុប នោះ​គឺ​យ៉ូសែប និង​បេន‌យ៉ា‌មីន

20 នៅ​ស្រុក​អេស៊ីព្ទ យ៉ូសែប​មាន​កូន​២ គឺ​ម៉ាន៉ាសេ និង​អេប្រា‌អិម ដែល​នាង​អាស‌ន៉ាត់ ជា​កូន​ប៉ូទី-ផេរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ

21 កូន​របស់​បេន‌យ៉ា‌មីន គឺ​បេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន់ អេហ៊ី រ៉ុស មូភីម ហ៊ូភីម និង​អើឌ

22 នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​រ៉ាជែល​ដែល​នាង​បង្កើត​ឲ្យ​យ៉ាកុប​ទាំង​អស់​មាន​១៤​នាក់។

23 ឯ​កូន​របស់​ដាន់ គឺ​ហ៊ូស៊ីម

24 ឯ​កូន​របស់​ណែប‌ថាលី គឺ​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម

25 នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ប៊ីលហា ជា​បាវ​ស្រី​ដែល​ឡាបាន់​បាន​ឲ្យ​ទៅ​នាង​រ៉ាជែល​ជា​កូន នាង​បង្កើត​កូន​ទាំង​នោះ​ឲ្យ​យ៉ាកុប ទាំង​អស់​មាន​៧​នាក់