លោកុប្បត្តិ 46:20-26 KHOV

20 នៅ​ស្រុក​អេស៊ីព្ទ យ៉ូសែប​មាន​កូន​២ គឺ​ម៉ាន៉ាសេ និង​អេប្រា‌អិម ដែល​នាង​អាស‌ន៉ាត់ ជា​កូន​ប៉ូទី-ផេរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ

21 កូន​របស់​បេន‌យ៉ា‌មីន គឺ​បេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន់ អេហ៊ី រ៉ុស មូភីម ហ៊ូភីម និង​អើឌ

22 នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​រ៉ាជែល​ដែល​នាង​បង្កើត​ឲ្យ​យ៉ាកុប​ទាំង​អស់​មាន​១៤​នាក់។

23 ឯ​កូន​របស់​ដាន់ គឺ​ហ៊ូស៊ីម

24 ឯ​កូន​របស់​ណែប‌ថាលី គឺ​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម

25 នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ប៊ីលហា ជា​បាវ​ស្រី​ដែល​ឡាបាន់​បាន​ឲ្យ​ទៅ​នាង​រ៉ាជែល​ជា​កូន នាង​បង្កើត​កូន​ទាំង​នោះ​ឲ្យ​យ៉ាកុប ទាំង​អស់​មាន​៧​នាក់

26 ពួក​អ្នក​ដែល​ចូល​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​នឹង​យ៉ាកុប ជា​ពួក​អ្នក​ដែល​កើត​ពី​គាត់​ទាំង​ប៉ុន្មាន នោះ​រួម​ទាំង​អស់​មាន​៦៦​នាក់ ឥត​រាប់​ប្រពន្ធ​របស់​កូន​យ៉ាកុប​ទាំង​ប៉ុន្មាន​ទេ