លោកុប្បត្តិ 46:22-28 KHOV

22 នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​រ៉ាជែល​ដែល​នាង​បង្កើត​ឲ្យ​យ៉ាកុប​ទាំង​អស់​មាន​១៤​នាក់។

23 ឯ​កូន​របស់​ដាន់ គឺ​ហ៊ូស៊ីម

24 ឯ​កូន​របស់​ណែប‌ថាលី គឺ​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម

25 នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ប៊ីលហា ជា​បាវ​ស្រី​ដែល​ឡាបាន់​បាន​ឲ្យ​ទៅ​នាង​រ៉ាជែល​ជា​កូន នាង​បង្កើត​កូន​ទាំង​នោះ​ឲ្យ​យ៉ាកុប ទាំង​អស់​មាន​៧​នាក់

26 ពួក​អ្នក​ដែល​ចូល​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​នឹង​យ៉ាកុប ជា​ពួក​អ្នក​ដែល​កើត​ពី​គាត់​ទាំង​ប៉ុន្មាន នោះ​រួម​ទាំង​អស់​មាន​៦៦​នាក់ ឥត​រាប់​ប្រពន្ធ​របស់​កូន​យ៉ាកុប​ទាំង​ប៉ុន្មាន​ទេ

27 ហើយ​កូន​របស់​យ៉ូសែប ដែល​គាត់​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ នោះ​មាន​២​នាក់ ដូច្នេះ ពួក​គ្រួ​របស់​យ៉ាកុប​ទាំង​អស់​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ នោះ​រួម​គ្នា​មាន​៧០​នាក់។

28 គាត់​ចាត់​យូដា​ទៅ​ឯ​យ៉ូសែប​ជា​មុន ដើម្បី​នឹង​សួរ​ផ្លូវ​ដែល​ទៅ​ឯ​ស្រុក​កូសែន រួច​គេ​ទៅ​ដល់​ស្រុក​កូសែន​នោះ