លោកុប្បត្តិ 46:29-34 KHOV

29 ឯ​យ៉ូសែប​គាត់​ទឹម​រថ​របស់​គាត់​ឡើង​ទៅ​ទទួល​អ៊ីស្រា‌អែល​ជា​ឪពុក​នៅ​ត្រង់​កូសែន ក៏​ចូល​ទៅ​ឱប​ក​ឪពុក ហើយ​យំ​ជា​យូរ

30 អ៊ីស្រា‌អែល​និយាយ​ទៅ​យ៉ូសែប​ថា ឥឡូវ​នេះ បើ​អញ​ស្លាប់​ក៏​ស្លាប់​ចុះ ដ្បិត​អញ​បាន​ឃើញ​មុខ​ឯង​ដែល​ឯង​នៅ​រស់​នៅ​ឡើយ

31 យ៉ូសែប​ក៏​និយាយ​ទៅ​បង​ប្អូន និង​ពួក​គ្រួ​ឪពុក​ទាំង​អស់​ថា ខ្ញុំ​នឹង​ឡើង​ទៅ​គាល់​ផារ៉ោន​ទូល​ថា ពួក​បង​ប្អូន​ខ្ញុំ និង​គ្រួ​ឪពុក​ខ្ញុំ​ដែល​នៅ​ស្រុក​កាណាន​បាន​មក​ដល់​ខ្ញុំ​ហើយ

32 អ្នក​ទាំង​នោះ​ជា​អ្នក​ធ្លាប់​ឃ្វាល​សត្វ ពី​ព្រោះ​គេ​មាន​របរ​រក​ស៊ី​ដោយ​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​គេ​បាន​នាំ​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​របស់​គេ​ទាំង​អស់​មក​ផង

33 ដូច្នេះ​កាល​ណា​ផារ៉ោន​មាន​ព្រះ‌បន្ទូល​ហៅ​បង​ប្អូន​ទៅ​សួរ​ពី​របរ​រក​ស៊ី

34 នោះ​ត្រូវ​ឆ្លើយ​ថា​យើង​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ បាន​ធ្លាប់​ឃ្វាល​សត្វ​តាំង​តែ​ពី​ក្មេង​ដរាប​មក​ដល់​ឥឡូវ​នេះ ទាំង​យើង​ខ្ញុំ​នឹង​ឪពុក​យើង​ខ្ញុំ​ត​រៀង​មក​ផង នោះ​ដើម្បី​ឲ្យ​បង​ប្អូន​បាន​នៅ​ក្នុង​ស្រុក​កូសែន​នោះ ពី​ព្រោះ​គ្រប់​អស់​ទាំង​អ្នក​គង្វាល​សត្វ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ពួក​សាសន៍​អេស៊ីព្ទ។