លោកុប្បត្តិ 46:4-10 KHOV

4 អញ​នឹង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​នឹង​ឯង​ដែរ ហើយ​នឹង​នាំ​ឯង​ឡើង​មក​វិញ​ជា​មិន​ខាន ឯ​យ៉ូសែប​វា​នឹង​បិទ​ភ្នែក​ឯង

5 រួច​យ៉ាកុប​ក្រោក​ឡើង​ចេញ​ពី​បៀរ-សេបា​ទៅ ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បញ្ជិះ​ឪពុក និង​ប្រពន្ធ​កូន​គេ​លើ​រទេះ​ដែល​ផារ៉ោន​បាន​ផ្ញើ​មក​សំរាប់​នាំ​យក​ទៅ

6 គេ​ក៏​យក​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន ពី​កាល​នៅ​ស្រុក​កាណាន នាំ​ទៅ​ស្រុក​អេស៊ីព្ទ​ដែរ គឺ​យ៉ាកុប និង​ពូជ​គាត់​ទាំង​អស់​គ្នា

7 គាត់​បាន​នាំ ទាំង​កូន​ប្រុស កូន​ស្រី និង​ចៅ​ទាំង​ប៉ុន្មាន ហើយ​ពូជ‌ពង្ស​ទាំង​អស់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​គ្នា។

8 នេះ​ជា​បញ្ជី​ឈ្មោះ របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គឺ​យ៉ាកុប និង​កូន​ចៅ​គាត់​ទាំង​ប៉ុន្មាន ឯ​រូបេន​ជា​កូន​ច្បង​បង្អស់

9 ហើយ​កូន​របស់​រូបេន គឺ​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី

10 ឯ​កូន​របស់​ស៊ីម្មាន គឺ​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល​ជា​កូន​របស់​ស្រី​សាសន៍​កាណាន​ម្នាក់