លោកុប្បត្តិ 47:1-4 KHOV

1 យ៉ូសែប​ក៏​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា ឪពុក និង​បង​ប្អូន​ទូល‌បង្គំ​បាន​ចេញ​ពី​ស្រុក​កាណាន​មក​ហើយ ព្រម​ទាំង​នាំ​យក​ហ្វូង​ចៀម ហ្វូង​គោ និង​របស់​ទ្រព្យ​ទាំង​អស់​មក​ផង មើល គេ​នៅ​ឯ​ស្រុក​កូសែន​ឯ​ណោះ

2 គាត់​ក៏​យក​បង​ប្អូន​៥​នាក់​ទៅ​ថ្វាយ​ផារ៉ោន​ឲ្យ​ទ្រង់​ស្គាល់

3 នោះ​ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​បង​ប្អូន​គាត់​ថា ឯង​រាល់​គ្នា​មាន​របរ​រក​ស៊ី​ធ្វើ​ការ​អ្វី គេ​ក៏​ទូល​ថា យើង​ខ្ញុំ​ជា​បាវ​បំរើ​ទ្រង់​មាន​របរ​ជា​អ្នក​គង្វាល​សត្វ ទាំង​យើង​ខ្ញុំ និង​ឪពុក​យើង​ខ្ញុំ​តៗ​មក

4 គេ​ទូល​ទ្រង់​ថា យើង​ខ្ញុំ​សូម​ចូល​មក​ជ្រក‌កោន​នៅ​ក្នុង​ស្រុក​នេះ​ផង ពី​ព្រោះ​នៅ​ឯ​ស្រុក​កាណាន នោះ​គ្មាន​ស្មៅ​ឲ្យ​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ជា​បាវ​ទ្រង់​ទេ ដ្បិត​នៅ​ស្រុក​នោះ​កើត​មាន​អំណត់​ជា​ខ្លាំង​ណាស់ ដូច្នេះ​សូម​ឲ្យ​យើង​ខ្ញុំ ជា​បាវ​ទ្រង់ បាន​ជ្រក​កោន​នៅ​ស្រុក​កូសែន​ផង