19 ហេតុអ្វីបានជាត្រូវឲ្យយើងខ្ញុំស្លាប់នៅចំពោះលោក ព្រមទាំងដីយើងខ្ញុំផងដូច្នេះ សូមទិញយើងខ្ញុំ និងដីរបស់យើងខ្ញុំប្តូរនឹងអាហារចុះ នោះយើងខ្ញុំ ហើយដីយើងខ្ញុំនឹងនៅបំរើផារ៉ោន សូមចែកពូជមកយើងខ្ញុំ ឲ្យយើងខ្ញុំបានរស់នៅ កុំឲ្យស្លាប់ ហើយកុំឲ្យដីនៅចោលទទេផង។
20 យ៉ូសែបក៏ទិញដី នៅស្រុកអេស៊ីព្ទទាំងអស់ថ្វាយផារ៉ោន ដ្បិតពួកសាសន៍អេស៊ីព្ទគេលក់ស្រែចំការរៀងខ្លួនពីព្រោះគេអត់ជាខ្លាំង ស្រុកនោះក៏ទៅជារបស់ផងផារ៉ោនទាំងអស់
21 ឯពួករាស្ត្រ គាត់ឲ្យគេចូលទៅនៅក្នុងទីក្រុងពីព្រំស្រុកអេស៊ីព្ទម្ខាងទៅដល់ចុងម្ខាង
22 សល់នៅតែដីរបស់ពួកសង្ឃប៉ុណ្ណោះដែលគាត់មិនបានទិញ ដ្បិតពួកសង្ឃមានចំណែកមកពីផារ៉ោន លោកឆាន់ចំណែកដែលផារ៉ោនប្រគេន ហេតុនោះបានជាលោកសង្ឃមិនលក់ដីរបស់ខ្លួនទេ។
23 យ៉ូសែបប្រកាសដល់ប្រជាជនទាំងឡាយថា នែឥឡូវនេះខ្ញុំបានទិញអ្នករាល់គ្នា ព្រមទាំងដីរបស់អ្នករាល់ថ្វាយផារ៉ោនហើយ នេះជាពូជឲ្យដល់អ្នករាល់គ្នា ចូរយកទៅសាបព្រោះចុះ
24 ដល់រដូវចំរូត នោះត្រូវឲ្យអ្នករាល់គ្នាយក១ភាគក្នុង៥មកថ្វាយដល់ផារ៉ោនវិញ ហើយ៤ភាគទៀតទុកសំរាប់អ្នករាល់គ្នា គឺទុកជាពូជពង្រោះ និងជាអាហារដល់អ្នករាល់គ្នាចុះ ព្រមទាំងពួកគ្រួអ្នករាល់គ្នាផង ហើយសំរាប់នឹងចិញ្ចឹមកូនចៅអ្នករាល់គ្នា
25 គេក៏ឆ្លើយថា លោកបានជួយសង្គ្រោះជីវិតយើងខ្ញុំហើយ សូមតែឲ្យយើងខ្ញុំបានប្រកបដោយគុណរបស់លោកចុះ នោះយើងខ្ញុំនឹងធ្វើជាបាវបំរើដល់ផារ៉ោន