26 យ៉ូសែបក៏តាំងសេចក្ដីនោះពីដំណើរដីស្រុកអេស៊ីព្ទ ទុកជាច្បាប់ដរាបដល់សព្វថ្ងៃនេះថា ត្រូវថ្វាយ១ភាគក្នុង៥ទៅផារ៉ោន មានតែដីរបស់ពួកសង្ឃប៉ុណ្ណោះទេ ដែលមិនបានទៅជារបស់ផងផារ៉ោន។
27 ឯពួកអ៊ីស្រាអែល គេនៅត្រង់កូសែន ក្នុងស្រុកអេស៊ីព្ទ ហើយបានកេរអាករនៅស្រុកនោះ ក៏បង្កើតកូនចំរើនកើនឡើងសន្ធឹក
28 យ៉ាកុបគាត់រស់នៅក្នុងស្រុកអេស៊ីព្ទ១៧ឆ្នាំ នោះអាយុយ៉ាកុបបាន១៤៧ឆ្នាំហើយ
29 វេលាដែលអ៊ីស្រាអែលត្រូវស្លាប់ នោះកាន់តែជិតដល់ គាត់ហៅយ៉ូសែបជាកូនមកផ្តាំថា បើឯងអាណិតដល់អញឥឡូវ នោះចូរដាក់ដៃនៅក្រោមភ្លៅអញស្បថថា ឯងនឹងប្រព្រឹត្តចំពោះអញដោយសប្បុរសហើយពិតត្រង់ គឺមិនកប់សពអញនៅក្នុងស្រុកអេស៊ីព្ទនេះឡើយ
30 តែកាលណាអញបានដេកលក់ ទៅជាមួយនឹងពួកអយ្យកោអញហើយ នោះចូរឯងយកសពអញចេញពីស្រុកអេស៊ីព្ទ ទៅកប់នៅក្នុងផ្នូររបស់ពួកអយ្យកោទៅ យ៉ូសែបក៏ទទួលព្រមថា ខ្ញុំនឹងធ្វើសំរេចតាមពាក្យរបស់លោកឪពុក
31 នោះយ៉ាកុបប្រាប់ថា ចូរស្បថឲ្យអញចុះ គាត់ក៏ស្បថជូន រួចអ៊ីស្រាអែលក៏ឱនក្រាបចុះនៅលើក្បាលគ្រែ។