28 យ៉ាកុបគាត់រស់នៅក្នុងស្រុកអេស៊ីព្ទ១៧ឆ្នាំ នោះអាយុយ៉ាកុបបាន១៤៧ឆ្នាំហើយ
29 វេលាដែលអ៊ីស្រាអែលត្រូវស្លាប់ នោះកាន់តែជិតដល់ គាត់ហៅយ៉ូសែបជាកូនមកផ្តាំថា បើឯងអាណិតដល់អញឥឡូវ នោះចូរដាក់ដៃនៅក្រោមភ្លៅអញស្បថថា ឯងនឹងប្រព្រឹត្តចំពោះអញដោយសប្បុរសហើយពិតត្រង់ គឺមិនកប់សពអញនៅក្នុងស្រុកអេស៊ីព្ទនេះឡើយ
30 តែកាលណាអញបានដេកលក់ ទៅជាមួយនឹងពួកអយ្យកោអញហើយ នោះចូរឯងយកសពអញចេញពីស្រុកអេស៊ីព្ទ ទៅកប់នៅក្នុងផ្នូររបស់ពួកអយ្យកោទៅ យ៉ូសែបក៏ទទួលព្រមថា ខ្ញុំនឹងធ្វើសំរេចតាមពាក្យរបស់លោកឪពុក
31 នោះយ៉ាកុបប្រាប់ថា ចូរស្បថឲ្យអញចុះ គាត់ក៏ស្បថជូន រួចអ៊ីស្រាអែលក៏ឱនក្រាបចុះនៅលើក្បាលគ្រែ។