លោកុប្បត្តិ 47:7-13 KHOV

7 យ៉ូសែប​ក៏​នាំ​យ៉ាកុប ជា​ឪពុក​ខ្លួន ចូល​ទៅ​គាល់​ផារ៉ោន​ដែរ ហើយ​យ៉ាកុប​ក៏​សូម​ពរ​ថ្វាយ​ដល់​ផារ៉ោន

8 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា អាយុ​របស់​តា​បាន​ប៉ុន្មាន​ហើយ

9 យ៉ាកុប​ទូល​ឆ្លើយ​ថា ចំនួន​ឆ្នាំ​ដែល​ទូល‌បង្គំ​សំចត​នៅ​នោះ​បាន​តែ​១៣០​ឆ្នាំ​ទេ អស់​ទាំង​ឆ្នាំ​អាយុ​នៃ​ទូល‌បង្គំ​បាន​តិច​ណាស់ ហើយ​អាក្រក់​ផង មិន​ដល់​នឹង​ចំនួន​ឆ្នាំ​អាយុ ដែល​ពួក​អយ្យកោ​របស់​ទូល‌បង្គំ បាន​សំចត​នៅ​នោះ​ទេ

10 យ៉ាកុប​ក៏​សូម​ពរ​ថ្វាយ​ដល់​ផារ៉ោន​ទៀត រួច​លា​ទ្រង់​ចេញ​ទៅ

11 យ៉ូសែប​ក៏​ឲ្យ​ឪពុក និង​បង​ប្អូន​អាស្រ័យ​នៅ​ត្រង់​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ស្រុក គឺ​នៅ​ត្រង់​រ៉ាមសេស ហើយ​គាត់​ឲ្យ​គេ​មាន​កេរ‌អាករ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដូច​ជា​ផារ៉ោន​បាន​បង្គាប់​មក

12 យ៉ូសែប​តែង​ចំណាយ​ស្បៀង​អាហារ​ចិញ្ចឹម​ដល់​ឪពុក និង​បង​ប្អូន ព្រម​ទាំង​ពួក​ផ្ទះ​ឪពុក​ទាំង​អស់ តាម​គ្រួ​គេ​ផង។

13 នៅ​គ្រប់​ក្នុង​ស្រុក​នោះ​គ្មាន​អ្វី​បរិភោគ​សោះ ដ្បិត​អំណត់​អត់​ជា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​ស្រុក​អេស៊ីព្ទ និង​ស្រុក​កាណាន​បាន​ហិន‌ហោច​ទៅ ដោយ​ព្រោះ​អំណត់​នោះ