លោកុប្បត្តិ 48:1-4 KHOV

1 ក្រោយ​ការ​ទាំង​នោះ​មក​មាន​គេ​ជំរាប​យ៉ូសែប​ថា ឪពុក​លោក​មាន​ជំងឺ​ឈឺ​ហើយ នោះ​យ៉ូសែប​ក៏​នាំ​យក​ម៉ាន៉ាសេ និង​អេប្រា‌អិម ជា​កូន​ខ្លួន​ទាំង​២ ទៅ​ជា​មួយ

2 មាន​គេ​ជំរាប​យ៉ាកុប​ថា មើល យ៉ូសែប​កូន​លោក​មក​ដល់​ហើយ នោះ​អ៊ីស្រា‌អែល​គាត់​ខំ​ប្រឹង​ក្រោក​អង្គុយ​ឡើង​នៅ​លើ​គ្រែ។

3 ហើយ​និយាយ​ទៅ​យ៉ូសែប​ថា ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា​ទ្រង់​បាន​លេច​មក​ឯ​អញ ត្រង់​លូសក្នុង​ស្រុក​កាណាន ហើយ​ក៏​ប្រទាន​ពរ​ឲ្យ​អញ

4 ដោយ​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ធ្វើ​ឲ្យ​ឯង​បង្កើត​បាន​កូន​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​ឯង​បាន​ទៅ​ជា​ពួក​ច្រើន​រួម​គ្នា​តែ​១ អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង​ត​ទៅ ទុក​ជា​កេរ‌អាករ​ដល់​គេ​នៅ​អស់​កល្ប‌ជានិច្ច