លោកុប្បត្តិ 48:2-8 KHOV

2 មាន​គេ​ជំរាប​យ៉ាកុប​ថា មើល យ៉ូសែប​កូន​លោក​មក​ដល់​ហើយ នោះ​អ៊ីស្រា‌អែល​គាត់​ខំ​ប្រឹង​ក្រោក​អង្គុយ​ឡើង​នៅ​លើ​គ្រែ។

3 ហើយ​និយាយ​ទៅ​យ៉ូសែប​ថា ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា​ទ្រង់​បាន​លេច​មក​ឯ​អញ ត្រង់​លូសក្នុង​ស្រុក​កាណាន ហើយ​ក៏​ប្រទាន​ពរ​ឲ្យ​អញ

4 ដោយ​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ធ្វើ​ឲ្យ​ឯង​បង្កើត​បាន​កូន​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​ឯង​បាន​ទៅ​ជា​ពួក​ច្រើន​រួម​គ្នា​តែ​១ អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង​ត​ទៅ ទុក​ជា​កេរ‌អាករ​ដល់​គេ​នៅ​អស់​កល្ប‌ជានិច្ច

5 រីឯ​កូន​ប្រុស​ឯង​ទាំង​២​ដែល​ឯង​បាន​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ គ្រា​មុន​ដែល​អញ​មក​ឯ​ឯង​នៅ​ស្រុក​នេះ គឺ​អេប្រា‌អិម និង​ម៉ាន៉ាសេ នោះ​ជា​របស់​ផង​អញ​ដូច​ជា​រូបេន និង​ស៊ីម្មាន​ជា​របស់​ផង​អញ​ដែរ

6 តែ​ពូជ​ដែល​ឯង​នឹង​បង្កើត​ក្រោយ​ទៀត នោះ​នឹង​បាន​ជា​របស់​ផង​ឯង​វិញ វា​នឹង​ត្រូវ​ហៅ​តាម​ឈ្មោះ​បង​ប្អូន​វា ក្នុង​ចំណែក​មរដក​របស់​គេ

7 ឯ​អញ កាល​មក​ពី​ប៉ាដាន់ នោះ​ម្តាយ​ឯង​បាន​ស្លាប់​ចោល​អញ​ទៅ តាម​ផ្លូវ​នៅ​ស្រុក​កាណាន ក្នុង​កាល​ដែល​ជិត​ដល់​អេប្រាតា​ហើយ អញ​ក៏​បាន​កប់​សព​នៅ​ទី​នោះ​តាម​ផ្លូវ​អេប្រាតា គឺ​ជា​បេថ្លេ‌ហិម។

8 អ៊ីស្រា‌អែល​គាត់​ឃើញ​កូន​យ៉ូសែប ក៏​សួរ​ថា តើ​អ្នក​ណា​នេះ