លោកុប្បត្តិ 48:9-15 KHOV

9 រួច​យ៉ូសែប​ជំរាប​ឪពុក​ថា នេះ​គឺ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​នៅ​ស្រុក​នេះ គាត់​ប្រាប់​ថា ចូរ​នាំ​វា​មក​ណេះ អញ​នឹង​ឲ្យ​ពរ​ដល់​វា

10 រីឯ​អ៊ីស្រា‌អែល ភ្នែក​គាត់​ងងឹត​ដោយ‌សារ​ចាស់ គាត់​មើល​មិន​ឃើញ​ច្បាស់​ទេ យ៉ូសែប​ក៏​នាំ​កូន​ចូល​ទៅ​ជិត នោះ​គាត់​ក៏​ឱប​ថើប​វា

11 រួច​គាត់​និយាយ​ទៅ​យ៉ូសែប អញ​ស្មាន​ថា លែង​ឃើញ​មុខ​ឯង​ហើយ តែ​មើល ព្រះ​បាន​ឲ្យ​អញ​ឃើញ​ទាំង​ពូជ​ឯង​ផង

12 នោះ​យ៉ូសែប​នាំ​កូន​ទាំង​២ ថយ​ចេញ​ពី​ក្បាល​ជង្គង់​ឪពុក​មក រួច​ក្រាប​ផ្កាប់​មុខ​ចុះ​ដល់​ដី

13 យ៉ូសែប​ក៏​នាំ​យក​កូន​ចូល​ទៅ​ជិត​ឪពុក​វិញ គឺ​អេប្រា‌អិម​នៅ​ដៃ​ស្តាំ​ទៅ​ខាង​ឆ្វេង​អ៊ីស្រា‌អែល ហើយ​ម៉ាន៉ាសេ​នៅ​ដៃ​ឆ្វេង​ទៅ​ខាង​ស្តាំ​អ៊ីស្រា‌អែល

14 នោះ​អ៊ីស្រា‌អែល​គាត់​លូក​ដៃ​ស្តាំ​ទៅ​ដាក់​លើ​ក្បាល​អេប្រា‌អិម​ដែល​ជា​ប្អូន ហើយ​ដាក់​ដៃ​ឆ្វេង​លើ​ម៉ាន៉ាសេ​វិញ ទោះ​បើ​ម៉ាន៉ាសេ​ជា​កូន​ច្បង​ក៏​ដោយ គាត់​ធ្វើ​ដៃ​ដូច្នេះ​ដោយ​មាន​គំនិត​យល់​ជាក់

15 រួច​គាត់​ឲ្យ​ពរ​ដល់​យ៉ូសែប​ថា សូម​ឲ្យ​ព្រះ ដែល​អ័ប្រា‌ហាំ​ជា​ជីតា និង​អ៊ីសាក​ជា​ឪពុក​អញ​បាន​ដើរ​នៅ​ចំពោះ​ទ្រង់ ជា​ព្រះ​ដែល​បាន​ចិញ្ចឹម​អញ​គ្រប់​១​ជីវិត​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ