លោកុប្បត្តិ 49:10-16 KHOV

10 ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ឬ​អំណាច​គ្រប់‌គ្រង​ពី​ជើង​វា​ឡើយ ដរាប​ដល់​ស៊ីឡូរ​បាន​មក​ដល់ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់

11 ទ្រង់​នឹង​ចង​កូន​លា​ភ្ជាប់​នឹង​ដើម​ទំពាំង‌បាយ‌ជូរ គឺ​ជា​កូន​របស់​មេលា​ទ្រង់​ភ្ជាប់​នឹង​ដើម​យ៉ាង​ល្អ​បំផុត ទ្រង់​នឹង​បោក​ព្រះ‌ពស្ត្រ​ទ្រង់​នឹង​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ព្រះ‌ពស្ត្រ​វែង​ទ្រង់​ក្នុង​ទឹក​ទំពាំង‌បាយ‌ជូរ

12 ព្រះ‌នេត្រ​ទ្រង់​នឹង​បាន​ក្រហម​ដូច​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ព្រះ‌ទន្ត​ទ្រង់​ស​ដូច​ទឹក​ដោះ។

13 សាប់‌យូ‌ល៉ូន​នឹង​នៅ​មាត់​សមុទ្រ វា​នឹង​បាន​ជា​មាត់​កំពង់​សំរាប់​នាវា ហើយ​ព្រំ​ស្រុក​វា​នឹង​ទល់​នឹង​ស្រុក​ស៊ីដូន។

14 អ៊ីសាខារ វា​ជា​សត្វ​លា​យ៉ាង​ខ្លាំង ដែល​ដេក​នៅ​កណ្តាល​ក្រោល​ចៀម

15 វា​ឃើញ​មាន​ទី​ឈប់​សំរាក​ដែល​ស្រួល ហើយ​ថា ស្រុក​នោះ​ល្អ រួច​វា​បាន​ឱន​ស្មា​ទទួល​នឹម ព្រម​ទាំង​ចុះ​ចូល​ធ្វើ​ការ​ដែល​គេ​បង្ខំ​ឲ្យ​ធ្វើ។

16 ដាន់​នឹង​ជំនុំ‌ជំរះ​ពួក​វា ទុក​ដូច​ជា​ពូជ​អំបូរ​អ៊ីស្រា‌អែល​១