23 ពួកពលធ្នូបានធ្វើទុក្ខវាជាខ្លាំង ទាំងបាញ់ទាំងស្អប់វាផង
24 តែធ្នូវានៅតែខ្លាំងពូកែ ដៃវាក៏មានកំឡាំងដោយសារព្រះហស្តនៃព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប ឯអ្នកគង្វាល គឺជាថ្មដារបស់អ៊ីស្រាអែលបានចេញពីនោះមក
25 គឺដោយនូវព្រះនៃឪពុកឯង ដែលទ្រង់នឹងជួយឯង ហើយដោយនូវព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ដែលទ្រង់នឹងប្រទានពរដល់ឯង ជាព្រះពរពីលើមេឃ ហើយជាព្រះពរពីទីជំរៅដែលនៅខាងក្រោម ទាំងផលរបស់ដោះ ហើយនឹងពោះផង
26 ពររបស់ឪពុកឯង នោះលើសជាងអស់ទាំងពររបស់ពួកអយ្យកោអញ ជាពរធំដល់ព្រំចុងបង្អស់របស់ភ្នំដ៏នៅអស់កល្បជានិច្ច ហើយក៏នៅលើក្បាលយ៉ូសែប គឺនៅលើកំពូលក្បាលនៃអ្នកដែលបានញែកចេញពីពួកបងប្អូនវា។
27 បេនយ៉ាមីន ជាឆ្កែព្រៃដែលហែកស៊ី នៅពេលព្រឹក វាខាំស៊ីរំពា ហើយដល់ពេលល្ងាចវាចែករបឹប។
28 នោះជាពូជអំបូរអ៊ីស្រាអែលទាំង១២ គឺសេចក្ដីនេះហើយដែលឪពុកគេបានពោលទុក ក្នុងកាលដែលឲ្យពរដល់គេ គាត់ឲ្យពរដល់គ្រប់គ្នា តាមពរដែលគួរឲ្យដល់គេរៀងខ្លួន។
29 គាត់ក៏ផ្តាំថា អញហៀបនឹងបានប្រមូលទៅមូលនឹងញាតិអញហើយ ចូរកប់អញនៅជាមួយនឹងជីតាជីដូនរបស់អញ ក្នុងរអាងដែលនៅឯចំការរបស់អេប្រុនជាសាសន៍ហេតទៅ