26 ពររបស់ឪពុកឯង នោះលើសជាងអស់ទាំងពររបស់ពួកអយ្យកោអញ ជាពរធំដល់ព្រំចុងបង្អស់របស់ភ្នំដ៏នៅអស់កល្បជានិច្ច ហើយក៏នៅលើក្បាលយ៉ូសែប គឺនៅលើកំពូលក្បាលនៃអ្នកដែលបានញែកចេញពីពួកបងប្អូនវា។
27 បេនយ៉ាមីន ជាឆ្កែព្រៃដែលហែកស៊ី នៅពេលព្រឹក វាខាំស៊ីរំពា ហើយដល់ពេលល្ងាចវាចែករបឹប។
28 នោះជាពូជអំបូរអ៊ីស្រាអែលទាំង១២ គឺសេចក្ដីនេះហើយដែលឪពុកគេបានពោលទុក ក្នុងកាលដែលឲ្យពរដល់គេ គាត់ឲ្យពរដល់គ្រប់គ្នា តាមពរដែលគួរឲ្យដល់គេរៀងខ្លួន។
29 គាត់ក៏ផ្តាំថា អញហៀបនឹងបានប្រមូលទៅមូលនឹងញាតិអញហើយ ចូរកប់អញនៅជាមួយនឹងជីតាជីដូនរបស់អញ ក្នុងរអាងដែលនៅឯចំការរបស់អេប្រុនជាសាសន៍ហេតទៅ
30 គឺក្នុងរអាងដែលនៅចំការម៉ាក់ពេឡា ទល់មុខនឹងម៉ាមរេនៅស្រុកកាណាន ដែលអ័ប្រាហាំបានទិញ ជាមួយនឹងចំការនោះ ពីអេប្រុនសាសន៍ហេត ទុកសំរាប់ជាទីកប់ខ្មោច
31 គឺនៅទីនោះដែលគេបានកប់សពអ័ប្រាហាំ និងសារ៉ាជាប្រពន្ធគាត់ ហើយនៅទីនោះគេបានកប់សពអ៊ីសាក និងរេបិកាប្រពន្ធគាត់ ហើយគឺនៅទីនោះដែលអញបានកប់សពលេអាដែរ
32 ឯចំការ និងរអាងនោះបានទិញពីពួកកូនចៅហេតហើយ