លោកុប្បត្តិ 5:13-19 KHOV

13 រួច​ក្រោយ​គ្រា​ដែល​បង្កើត​ម៉ាលេ‌លាល​មក នោះ​គាត់​រស់​នៅ​បាន​៨៤០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ

14 អាយុ​កៃណាន​ទាំង​អស់​បាន​៩១០​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

15 ម៉ាលេ‌លាល​អាយុ​បាន​៦៥​ឆ្នាំ នោះ​គាត់​បង្កើត​បាន​យ៉ារេឌ

16 រួច​ក្រោយ​គ្រា​ដែល​បង្កើត​យ៉ារេឌ​មក នោះ​គាត់​រស់​នៅ​បាន​៨៣០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ស្រី​ត​ទៅ

17 អាយុ​ម៉ាលេ‌លាល​ទាំង​អស់​បាន​៨៩៥​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

18 យ៉ារេឌ​អាយុ​បាន​១៦២​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ហេណុក

19 រួច​ក្រោយ​គ្រា​ដែល​បង្កើត​ហេណុក​មក នោះ​គាត់​រស់​នៅ​បាន​៨០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ស្រី​ត​ទៅ