លោកុប្បត្តិ 5:25-31 KHOV

25 មធូសាឡា​គាត់​អាយុ​បាន​១៨៧​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ឡាមេក

26 រួច​ក្រោយ​គ្រា​ដែល​បង្កើត​ឡាមេក​មក នោះ​គាត់​រស់​នៅ បាន​៧៨២​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន ជា​ប្រុស​ជា​ស្រី​ត​ទៅ

27 អាយុ​របស់​មធូសាឡា​ទាំង​អស់​បាន​៩៦៩​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

28 ឡាមេក អាយុ​បាន​១៨២​ឆ្នាំ នោះ​គាត់​បង្កើត​បាន​កូន​ប្រុស​១

29 ដែល​គាត់​ឲ្យ​ឈ្មោះ​ថា​ណូអេ ដោយ​និយាយ​ថា កូន​នេះ​នឹង​កំសាន្ត​ចិត្ត​យើង​ក្នុង​ការ​ដែល​យើង​ធ្វើ ហើយ​នឹង​សេចក្ដី​នឿយ‌ហត់​របស់​ដៃ​យើង ដោយ​ព្រោះ​ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាក់​បណ្តាសា

30 រួច​ក្រោយ​គ្រា​ដែល​បង្កើត​ណូអេ​មក នោះ​គាត់​រស់​នៅ​បាន​៥៩៥​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ

31 អាយុ​ឡាមេក​ទាំង​អស់​បាន​៧៧៧​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។