លោកុប្បត្តិ 5:3-9 KHOV

3 ឯ​អ័ដាម​គាត់​រស់​នៅ​បាន​១៣០​ឆ្នាំ នោះ​ទើប​បង្កើត​បាន​កូន​ប្រុស​១​តាម​រូប‌ភាព​គាត់ ហើយ​មើល​ទៅ​ដូច​ជា​គាត់ ក៏​ឲ្យ​ឈ្មោះ​ថា សេត

4 រួច​ក្រោយ​គ្រា​ដែល​បង្កើត​សេត​មក នោះ​គាត់​រស់​នៅ​បាន​៨០០​ឆ្នាំ​ទៀត ទាំង​បង្កើត​មក​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ

5 អាយុ​អ័ដាម​ទាំង​អស់​បាន​៩៣០​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

6 សេត​អាយុ​បាន​១០៥​ឆ្នាំ នោះ​គាត់​បង្កើត​បាន​អេណុស

7 រួច​ក្រោយ​គ្រា​ដែល​បង្កើត​អេណុស​មក នោះ​គាត់​រស់​នៅ​បាន​៨០៧​ឆ្នាំ​ទៀត​ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ

8 អាយុ​សេត​ទាំង​អស់​បាន​៩១២​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

9 អេណុស​អាយុ​បាន​៩០​ឆ្នាំ នោះ​គាត់​បង្កើត​បាន​កៃណាន