4 រួចក្រោយគ្រាដែលបង្កើតសេតមក នោះគាត់រស់នៅបាន៨០០ឆ្នាំទៀត ទាំងបង្កើតមកបានកូនជាប្រុសជាស្រីតទៅ
5 អាយុអ័ដាមទាំងអស់បាន៩៣០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
6 សេតអាយុបាន១០៥ឆ្នាំ នោះគាត់បង្កើតបានអេណុស
7 រួចក្រោយគ្រាដែលបង្កើតអេណុសមក នោះគាត់រស់នៅបាន៨០៧ឆ្នាំទៀតទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ
8 អាយុសេតទាំងអស់បាន៩១២ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
9 អេណុសអាយុបាន៩០ឆ្នាំ នោះគាត់បង្កើតបានកៃណាន
10 រួចក្រោយគ្រាដែលបង្កើតកៃណានមក នោះគាត់រស់នៅបាន៨១៥ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីទៅ