លោកុប្បត្តិ 50:16-22 KHOV

16 រួច​គេ​ចាត់​ម្នាក់ ឲ្យ​ទៅ​និយាយ​នឹង​យ៉ូសែប​ថា ឪពុក​ប្អូន​បាន​ផ្តាំ​ទុក​មុន​ដែល​គាត់​ស្លាប់​ថា

17 ចូរ​ឯង​រាល់​គ្នា​និយាយ​នឹង​យ៉ូសែប​ដូច្នេះ​ថា សូម​អត់​ទោស​សេចក្ដី​រំលង​នឹង​អំពើ​បាប​របស់​ពួក​បង​ឥឡូវ ដ្បិត​គេ​បាន​ប្រព្រឹត្ត​អាក្រក់​នឹង​ប្អូន​ទៅ​ហើយ ដូច្នេះ​សូម​អត់​ទោស​ពួក​អ្នក​បំរើ​របស់​ព្រះ​នៃ​ឪពុក​ប្អូន​ឥឡូវ កាល​យ៉ូសែប​បាន​ឮ​សេចក្ដី​ដែល​គេ​និយាយ នោះ​ក៏​យំ

18 ហើយ​ពួក​បង​គាត់​ក៏​ទៅ​ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​គាត់​ដែរ ដោយ​ពាក្យ​ថា មើល យើង​ខ្ញុំ​ជា​អ្នក​បំរើ​ប្អូន

19 នោះ​យ៉ូសែប​ឆ្លើយ​តប​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​តើ​ខ្ញុំ​ជា​ព្រះ​ឬ​អី

20 អ្នក​រាល់​គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ​ទ្រង់​សំរេច​ជា​ការ​ល្អ​វិញ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្ស​ជា​ច្រើន ដូច​ជា​បាន​កើត​មាន​សព្វ​ថ្ងៃ​នេះ

21 ដូច្នេះ​កុំ​ឲ្យ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ចិញ្ចឹម​អ្នក​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដែរ គាត់​ក៏​កំសាន្ត​ចិត្ត​គេ ហើយ​និយាយ​ស្រទន់​នឹង​គេ។

22 ឯ​យ៉ូសែប និង​ពួក​គ្រួ​ឪពុក​គាត់​ទាំង​ប៉ុន្មាន ក៏​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ត​ទៅ យ៉ូសែប​គាត់​រស់​នៅ បាន​អាយុ​១១០​ឆ្នាំ