17 ចូរឯងរាល់គ្នានិយាយនឹងយ៉ូសែបដូច្នេះថា សូមអត់ទោសសេចក្ដីរំលងនឹងអំពើបាបរបស់ពួកបងឥឡូវ ដ្បិតគេបានប្រព្រឹត្តអាក្រក់នឹងប្អូនទៅហើយ ដូច្នេះសូមអត់ទោសពួកអ្នកបំរើរបស់ព្រះនៃឪពុកប្អូនឥឡូវ កាលយ៉ូសែបបានឮសេចក្ដីដែលគេនិយាយ នោះក៏យំ
18 ហើយពួកបងគាត់ក៏ទៅទំលាក់ខ្លួនក្រាបចុះនៅចំពោះមុខគាត់ដែរ ដោយពាក្យថា មើល យើងខ្ញុំជាអ្នកបំរើប្អូន
19 នោះយ៉ូសែបឆ្លើយតបថា កុំឲ្យខ្លាចឡើយ ដ្បិតតើខ្ញុំជាព្រះឬអី
20 អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ
21 ដូច្នេះកុំឲ្យខ្លាចឡើយ ខ្ញុំនឹងចិញ្ចឹមអ្នករាល់គ្នា ហើយនឹងកូនចៅរបស់អ្នករាល់គ្នាដែរ គាត់ក៏កំសាន្តចិត្តគេ ហើយនិយាយស្រទន់នឹងគេ។
22 ឯយ៉ូសែប និងពួកគ្រួឪពុកគាត់ទាំងប៉ុន្មាន ក៏នៅក្នុងស្រុកអេស៊ីព្ទតទៅ យ៉ូសែបគាត់រស់នៅ បានអាយុ១១០ឆ្នាំ
23 គាត់ឃើញកូនចៅរបស់អេប្រាអិមដល់៣ដំណ ឯកូនចៅម៉ាគារជាកូនម៉ាន៉ាសេ នោះគាត់ក៏បានកាន់ដាក់នៅលើភ្លៅដែរ