2 រួចយ៉ូសែបបង្គាប់ដល់គ្រូពេទ្យជាអ្នកបំរើគាត់ឲ្យដាក់បារទសពឪពុក ពួកគ្រូពេទ្យក៏ដាក់បារទសពអ៊ីស្រាអែលទៅ
3 គេរៀបចំឲ្យគាត់ពេញ៤០ថ្ងៃ ដ្បិតគឺគំរបថ្ងៃទាំងនោះ ដែលធ្លាប់ដាក់បារទខ្មោចទាំងប៉ុន្មាន ហើយពួកសាសន៍អេស៊ីព្ទគេនាំគ្នាកាន់ទុក្ខអស់៧០ថ្ងៃ
4 រួចកាលផុតវេលាដែលគេកាន់ទុក្ខហើយ នោះយ៉ូសែបក៏ផ្តាំដល់ពួកដំណាក់ផារ៉ោនថា ឥឡូវបើខ្ញុំប្រកបដោយគុណនៃអ្នករាល់គ្នា នោះសូមទូលដល់ផារ៉ោនថា
5 ឪពុកយើងបានឲ្យយើងស្បថដោយថា មើល អញត្រូវស្លាប់ ចូរឯងកប់សពអញនៅក្នុងផ្នូររបស់អញ ដែលអញបានជីកសំរាប់អញនៅស្រុកកាណាន ដូច្នេះសូមទ្រង់អនុញ្ញាតឲ្យយើងបានឡើងទៅ កប់ខ្មោចរបស់ឪពុកយើងឥឡូវ រួចយើងនឹងវិលត្រឡប់មកវិញ
6 នោះផារ៉ោនទ្រង់មានព្រះបន្ទូលថា ចូរឡើងទៅកប់សពឪពុកអ្នកចុះ តាមដែលគាត់បានឲ្យអ្នកស្បថនោះ។
7 យ៉ូសែបក៏ឡើងទៅកប់សពឪពុក ហើយពួកមហាតលិកផារ៉ោនទាំងអស់ និងពួកចាស់ទុំនៅដំណាក់ទ្រង់ ព្រមទាំងពួកចាស់ទុំនៅស្រុកអេស៊ីព្ទទាំងប៉ុន្មានក៏ឡើងទៅជាមួយដែរ
8 ហើយពួកផ្ទះយ៉ូសែប ទាំងបងប្អូនគាត់ និងពួកផ្ទះឪពុកគាត់ទាំងអស់ផង សល់នៅតែកូនក្មេង និងហ្វូងចៀម ហ្វូងគោរបស់គេប៉ុណ្ណោះដែលទុកឲ្យនៅស្រុកកូសែន