8 ហើយពួកផ្ទះយ៉ូសែប ទាំងបងប្អូនគាត់ និងពួកផ្ទះឪពុកគាត់ទាំងអស់ផង សល់នៅតែកូនក្មេង និងហ្វូងចៀម ហ្វូងគោរបស់គេប៉ុណ្ណោះដែលទុកឲ្យនៅស្រុកកូសែន
9 ក៏មានរទេះ និងពួកជិះសេះដង្ហែជូនគាត់ទៅជាហ្វូងមនុស្សដ៏ច្រើនក្រៃលែង
10 គេទៅដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ នៅទីនោះគេទួញទំនួញជាខ្លាំង ហើយយ៉ូសែបក៏កាន់ទុក្ខនឹងឪពុកអស់៧ថ្ងៃ
11 កាលពួកអ្នកស្រុកនោះ គឺពួកសាសន៍កាណានបានឃើញគេកាន់ទុក្ខនៅត្រង់លានស្រូវអ័ថាត់ដូច្នោះ នោះគេនិយាយថា នេះជាការកាន់ទុក្ខយ៉ាងខ្លាំងណាស់របស់ពួកសាសន៍អេស៊ីព្ទ បានជាគេហៅទីនោះថា អេបិល-មីសរ៉ែមដែលនៅខាងនាយទន្លេយ័រដាន់
12 ពួកកូនចៅយ៉ាកុប ក៏ធ្វើសំរេចដល់គាត់ ដូចជាគាត់បានផ្តាំទុក
13 គឺពួកកូនចៅបានដឹកសពគាត់ ទៅដល់ស្រុកកាណាន ហើយបញ្ចុះនៅក្នុងរអាង នាចំការម៉ាក់ពេឡា ខាងមុខម៉ាមរេដែលអ័ប្រាហាំបានទិញពីអេប្រុនជាសាសន៍ហេតជាមួយនឹងចំការនោះ ទុកជាទីកប់ខ្មោចរបស់ផងគាត់
14 រួចក្រោយដែលបានបញ្ចុះសពឪពុកហើយ នោះយ៉ូសែបត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ ព្រមទាំងពួកបងប្អូន និងអស់អ្នកដែលបានឡើងទៅជាមួយ ដើម្បីនឹងបញ្ចុះសពឪពុកគាត់ផង។