លោកុប្បត្តិ 50:9-15 KHOV

9 ក៏​មាន​រទេះ និង​ពួក​ជិះ​សេះ​ដង្ហែ​ជូន​គាត់​ទៅ​ជា​ហ្វូង​មនុស្ស​ដ៏​ច្រើន​ក្រៃលែង

10 គេ​ទៅ​ដល់​លាន​ស្រូវ​របស់​អ័ថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ នៅ​ទី​នោះ​គេ​ទួញ​ទំនួញ​ជា​ខ្លាំង ហើយ​យ៉ូសែប​ក៏​កាន់​ទុក្ខ​នឹង​ឪពុក​អស់​៧​ថ្ងៃ

11 កាល​ពួក​អ្នក​ស្រុក​នោះ គឺ​ពួក​សាសន៍​កាណាន​បាន​ឃើញ​គេ​កាន់​ទុក្ខ​នៅ​ត្រង់​លាន​ស្រូវ​អ័ថាត់​ដូច្នោះ នោះ​គេ​និយាយ​ថា នេះ​ជា​ការ​កាន់​ទុក្ខ​យ៉ាង​ខ្លាំង​ណាស់​របស់​ពួក​សាសន៍​អេស៊ីព្ទ បាន​ជា​គេ​ហៅ​ទី​នោះ​ថា អេបិល-មីសរ៉ែមដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់

12 ពួក​កូន​ចៅ​យ៉ាកុប ក៏​ធ្វើ​សំរេច​ដល់​គាត់ ដូច​ជា​គាត់​បាន​ផ្តាំ​ទុក

13 គឺ​ពួក​កូន​ចៅ​បាន​ដឹក​សព​គាត់ ទៅ​ដល់​ស្រុក​កាណាន ហើយ​បញ្ចុះ​នៅ​ក្នុង​រអាង នា​ចំការ​ម៉ាក់‌ពេឡា ខាង​មុខ​ម៉ាមរេដែល​អ័ប្រា‌ហាំ​បាន​ទិញ​ពី​អេប្រុន​ជា​សាសន៍​ហេត​ជា​មួយ​នឹង​ចំការ​នោះ ទុក​ជា​ទី​កប់​ខ្មោច​របស់​ផង​គាត់

14 រួច​ក្រោយ​ដែល​បាន​បញ្ចុះ​សព​ឪពុក​ហើយ នោះ​យ៉ូសែប​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ព្រម​ទាំង​ពួក​បង​ប្អូន និង​អស់​អ្នក​ដែល​បាន​ឡើង​ទៅ​ជា​មួយ ដើម្បី​នឹង​បញ្ចុះ​សព​ឪពុក​គាត់​ផង។

15 កាល​ពួក​បង​របស់​យ៉ូសែប​ឃើញ​ថា ឪពុក​បាន​ស្លាប់​ហើយ នោះ​គេ​ជំនុំ​គ្នា​ថា ប្រហែល​ជា​យ៉ូសែប​នឹង​ស្អប់​យើង​ហើយ មុខ​ជា​វា​នឹង​សង‌សឹក​ចំពោះ​យើង​ជា​មិន​ខាន ដោយ​ព្រោះ​គ្រប់​ទាំង​ការ​អាក្រក់​ដែល​យើង​បាន​ធ្វើ​ដល់​វា