លោកុប្បត្តិ 6:13-19 KHOV

13 ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ណូអេ​ថា អស់​ទាំង​សាច់​ត្រូវ​ផុត​ពី​មុខ​អញ​ហើយ ដ្បិត​ផែនដី​បាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស​ដោយ‌សារ​គេ មើល អញ​នឹង​បំផ្លាញ​គេ​ទៅ​ជា​មួយ​នឹង​ផែនដី​ផង

14 ចូរ​ឯង​យក​ឈើ​ម៉ៃសាក់​ធ្វើ​ជា​ទូក​ធំ​សំរាប់​ឯង ត្រូវ​ឲ្យ​ធ្វើ​បន្ទប់​នៅ​ក្នុង​ទូក​នោះ ហើយ​ពរ​ជ័រ​ទាំង​ខាង​ក្នុង​ខាង​ក្រៅ

15 ត្រូវ​ឲ្យ​ឯង​ធ្វើ​យ៉ាង​ដូច្នេះ គឺ​បណ្តោយ​៣០០​ហត្ថ ទទឹង​៥០​ហត្ថ ហើយ​កំពស់​៣០​ហត្ថ

16 ត្រូវ​ធ្វើ​បង្អួច​ក្នុង​ទូក​ចុះ​ពី​លើ​១​ហត្ថ ហើយ​ត្រូវ​ឲ្យ​មាន​ទ្វារ​នៅ​ពី​ខាង​ចំហៀង ត្រូវ​ធ្វើ​ឲ្យ​មាន​ថ្នាក់​ក្រោម ថ្នាក់​ទី​២ និង​ថ្នាក់​ទី​៣

17 នោះ​អញ មើល គឺ​អញ​នេះ​ហើយ​នឹង​ធ្វើ​ឲ្យ​មាន​ជំនន់​លើ​ផែនដី ដើម្បី​នឹង​បំផ្លាញ​គ្រប់​ទាំង​សាច់​ដែល​មាន​ដង្ហើម​ជីវិត​ពី​ក្រោម​មេឃ​ចេញ គ្រប់​ទាំង​អស់​នៅ​ផែនដី​នឹង​ត្រូវ​ស្លាប់​បង់

18 តែ​អញ​នឹង​តាំង​សេចក្ដី​សញ្ញា​អញ​ចំពោះ​ឯង ហើយ​ឯង​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ ព្រម​ទាំង​ប្រពន្ធ​កូន និង​កូន​ប្រសា​ឯង​ជា​មួយ​នឹង​ឯង​ដែរ

19 ឯ​ត្រង់​អស់​ទាំង​សាច់​ដែល​មាន​ជីវិត​ទាំង‌ឡាយ នោះ​ចូរ​ឲ្យ​ឯង​នាំ​យក​១​គូៗ ទាំង​ឈ្មោល​ទាំង​ញី​គ្រប់​តែ​ពូជ​ចូល​ទៅ​ក្នុង​ទូក ឲ្យ​បាន​រួច​ជីវិត​ជា​មួយ​នឹង​ឯង​ផង