លោកុប្បត្តិ 6:16-22 KHOV

16 ត្រូវ​ធ្វើ​បង្អួច​ក្នុង​ទូក​ចុះ​ពី​លើ​១​ហត្ថ ហើយ​ត្រូវ​ឲ្យ​មាន​ទ្វារ​នៅ​ពី​ខាង​ចំហៀង ត្រូវ​ធ្វើ​ឲ្យ​មាន​ថ្នាក់​ក្រោម ថ្នាក់​ទី​២ និង​ថ្នាក់​ទី​៣

17 នោះ​អញ មើល គឺ​អញ​នេះ​ហើយ​នឹង​ធ្វើ​ឲ្យ​មាន​ជំនន់​លើ​ផែនដី ដើម្បី​នឹង​បំផ្លាញ​គ្រប់​ទាំង​សាច់​ដែល​មាន​ដង្ហើម​ជីវិត​ពី​ក្រោម​មេឃ​ចេញ គ្រប់​ទាំង​អស់​នៅ​ផែនដី​នឹង​ត្រូវ​ស្លាប់​បង់

18 តែ​អញ​នឹង​តាំង​សេចក្ដី​សញ្ញា​អញ​ចំពោះ​ឯង ហើយ​ឯង​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ ព្រម​ទាំង​ប្រពន្ធ​កូន និង​កូន​ប្រសា​ឯង​ជា​មួយ​នឹង​ឯង​ដែរ

19 ឯ​ត្រង់​អស់​ទាំង​សាច់​ដែល​មាន​ជីវិត​ទាំង‌ឡាយ នោះ​ចូរ​ឲ្យ​ឯង​នាំ​យក​១​គូៗ ទាំង​ឈ្មោល​ទាំង​ញី​គ្រប់​តែ​ពូជ​ចូល​ទៅ​ក្នុង​ទូក ឲ្យ​បាន​រួច​ជីវិត​ជា​មួយ​នឹង​ឯង​ផង

20 គឺ​សត្វ​ហើរ​តាម​ពូជ សត្វ​ជើង​៤​តាម​ពូជ ទាំង​សត្វ​លូន​វារ​នៅ​ដី​គ្រប់​មុខ​តាម​ពូជ​ផង គ្រប់​ទាំង​ពូជ​សត្វ​នឹង​មក​ឯ​ឯង​១​គូៗ​ឲ្យ​បាន​រួច​ជីវិត

21 ត្រូវ​ឲ្យ​ឯង​យក​អាហារ​គ្រប់​មុខ​ដែល​ធ្លាប់​បរិភោគ ប្រមូល​មក​ទុក​ជា​ស្បៀង​សំរាប់​ឯង និង​សត្វ​ទាំង​នោះ

22 ណូអេ​ក៏​ធ្វើ​ដូច្នោះ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់ គាត់​ធ្វើ​ការ​នោះ​សំរេច​ទាំង​អស់។