17 នោះអញ មើល គឺអញនេះហើយនឹងធ្វើឲ្យមានជំនន់លើផែនដី ដើម្បីនឹងបំផ្លាញគ្រប់ទាំងសាច់ដែលមានដង្ហើមជីវិតពីក្រោមមេឃចេញ គ្រប់ទាំងអស់នៅផែនដីនឹងត្រូវស្លាប់បង់
18 តែអញនឹងតាំងសេចក្ដីសញ្ញាអញចំពោះឯង ហើយឯងនឹងចូលទៅក្នុងទូកធំនោះ ព្រមទាំងប្រពន្ធកូន និងកូនប្រសាឯងជាមួយនឹងឯងដែរ
19 ឯត្រង់អស់ទាំងសាច់ដែលមានជីវិតទាំងឡាយ នោះចូរឲ្យឯងនាំយក១គូៗ ទាំងឈ្មោលទាំងញីគ្រប់តែពូជចូលទៅក្នុងទូក ឲ្យបានរួចជីវិតជាមួយនឹងឯងផង
20 គឺសត្វហើរតាមពូជ សត្វជើង៤តាមពូជ ទាំងសត្វលូនវារនៅដីគ្រប់មុខតាមពូជផង គ្រប់ទាំងពូជសត្វនឹងមកឯឯង១គូៗឲ្យបានរួចជីវិត
21 ត្រូវឲ្យឯងយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ប្រមូលមកទុកជាស្បៀងសំរាប់ឯង និងសត្វទាំងនោះ
22 ណូអេក៏ធ្វើដូច្នោះ តាមគ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់ គាត់ធ្វើការនោះសំរេចទាំងអស់។