លោកុប្បត្តិ 6:5-11 KHOV

5 ព្រះ‌យេហូវ៉ា​ទ្រង់​ឃើញ​ថា ការ​អាក្រក់​របស់​មនុស្ស​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ផែនដី ហើយ​អស់​ទាំង​គំនិត​ក្នុង​ចិត្ត​គេ​ក៏​សុទ្ធ​តែ​អាក្រក់​ជានិច្ច​ដូច្នោះ

6 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ស្តាយ ដោយ​បាន​បង្កើត​មនុស្ស​មក​នៅ​លើ​ផែនដី ហើយ​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ

7 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​លុប​មនុស្ស​ដែល​អញ​បាន​បង្កើត​មក​ឲ្យ​សូន្យ​បាត់​ពី​ផែនដី​ចេញ ចាប់​តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ជើង​៤ សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស​ផង ដ្បិត​អញ​ស្តាយ​ដែល​អញ​បាន​បង្កើត​គេ​មក

8 ប៉ុន្តែ ណូអេបាន​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​វិញ។

9 នេះ​ជា​ពង្សាវតារ​របស់​ណូអេ គាត់​ជា​អ្នក​សុចរិត ហើយ​គ្រប់​លក្ខណ៍​នៅ​ក្នុង​ដំណ​វង្ស​ខ្លួន គាត់​ក៏​ដើរ​ជា​មួយ​នឹង​ព្រះ

10 ហើយ​បង្កើត​បាន​កូន​ប្រុស​៣ គឺ​សិម​១ ហាំ​១ និង​យ៉ាផែត​១

11 ឯ​ផែនដី នោះ​បាន​ខូច​អាក្រក់​នៅ​ចំពោះ​ព្រះ ក៏​មាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស​ផង