លោកុប្បត្តិ 6:9-15 KHOV

9 នេះ​ជា​ពង្សាវតារ​របស់​ណូអេ គាត់​ជា​អ្នក​សុចរិត ហើយ​គ្រប់​លក្ខណ៍​នៅ​ក្នុង​ដំណ​វង្ស​ខ្លួន គាត់​ក៏​ដើរ​ជា​មួយ​នឹង​ព្រះ

10 ហើយ​បង្កើត​បាន​កូន​ប្រុស​៣ គឺ​សិម​១ ហាំ​១ និង​យ៉ាផែត​១

11 ឯ​ផែនដី នោះ​បាន​ខូច​អាក្រក់​នៅ​ចំពោះ​ព្រះ ក៏​មាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស​ផង

12 ហើយ​ព្រះ​ទ្រង់​ទត​មើល​ផែនដី ឃើញ​ថា​ខូច​អាក្រក់​ដូច្នេះ ដ្បិត​គ្រប់​ទាំង​សាច់​បាន​បង្ខូច​ផ្លូវ​ខ្លួន​នៅ​ផែនដី​ទៅ​ហើយ។

13 ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ណូអេ​ថា អស់​ទាំង​សាច់​ត្រូវ​ផុត​ពី​មុខ​អញ​ហើយ ដ្បិត​ផែនដី​បាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស​ដោយ‌សារ​គេ មើល អញ​នឹង​បំផ្លាញ​គេ​ទៅ​ជា​មួយ​នឹង​ផែនដី​ផង

14 ចូរ​ឯង​យក​ឈើ​ម៉ៃសាក់​ធ្វើ​ជា​ទូក​ធំ​សំរាប់​ឯង ត្រូវ​ឲ្យ​ធ្វើ​បន្ទប់​នៅ​ក្នុង​ទូក​នោះ ហើយ​ពរ​ជ័រ​ទាំង​ខាង​ក្នុង​ខាង​ក្រៅ

15 ត្រូវ​ឲ្យ​ឯង​ធ្វើ​យ៉ាង​ដូច្នេះ គឺ​បណ្តោយ​៣០០​ហត្ថ ទទឹង​៥០​ហត្ថ ហើយ​កំពស់​៣០​ហត្ថ