លោកុប្បត្តិ 7:1-4 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ណូអេ​ថា ត្រូវ​ឲ្យ​ឯង និង​ពួក​គ្រួ​ឯង​ចូល​ទាំង​អស់​ទៅ​ក្នុង​ទូក ពី​ព្រោះ​ក្នុង​ពួក​មនុស្ស​ជាន់​នេះ អញ​ឃើញ​មាន​តែ​ឯង​ទេ ដែល​សុចរិត​នៅ​ចំពោះ​អញ

2 ខាង​ឯ​សត្វ​ជើង​៤​ដែល​ស្អាត នោះ​ឯង​ត្រូវ​យក​៧​គូ ហើយ​សត្វ​ជើង​៤​ដែល​មិន​ស្អាត នោះ​ឲ្យ​យក​តែ​១​គូ​វិញ គឺ​ទាំង​ឈ្មោល​ទាំង​ញី​ផង

3 ឯ​សត្វ​ហើរ​លើ​អាកាស នោះ​ត្រូវ​យក​៧​គូ​ដែរ ព្រម​ទាំង​ឈ្មោល​ទាំង​ញី ដើម្បី​ទុក​ពូជ​វា​ឲ្យ​រស់​នៅ​គ្រប់​លើ​ផែនដី

4 ដ្បិត​នៅ​៧​ថ្ងៃ​ទៀត អញ​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី​៤០​ថ្ងៃ​៤០​យប់ ហើយ​អញ​នឹង​លុប​គ្រប់​ទាំង​ជីវិត​ដែល​អញ​បាន​បង្កើត​មក ឲ្យ​សូន្យ​បាត់​ពី​ផែនដី​ចេញ