លោកុប្បត្តិ 7:3-9 KHOV

3 ឯ​សត្វ​ហើរ​លើ​អាកាស នោះ​ត្រូវ​យក​៧​គូ​ដែរ ព្រម​ទាំង​ឈ្មោល​ទាំង​ញី ដើម្បី​ទុក​ពូជ​វា​ឲ្យ​រស់​នៅ​គ្រប់​លើ​ផែនដី

4 ដ្បិត​នៅ​៧​ថ្ងៃ​ទៀត អញ​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី​៤០​ថ្ងៃ​៤០​យប់ ហើយ​អញ​នឹង​លុប​គ្រប់​ទាំង​ជីវិត​ដែល​អញ​បាន​បង្កើត​មក ឲ្យ​សូន្យ​បាត់​ពី​ផែនដី​ចេញ

5 នោះ​ណូអេ​ក៏​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

6 ណូអេ​អាយុ​បាន​៦០០​ឆ្នាំ ក្នុង​កាល​ដែល​ទឹក​ជន់​ឡើង​លិច​ផែនដី

7 ហើយ​ណូអេ ព្រម​ទាំង​ប្រពន្ធ​កូន និង​កូន​ប្រសា​ស្រី​គាត់ ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក ដោយ​ព្រោះ​ទឹក​ជន់

8 ឯ​សត្វ​ជើង​៤​ទាំង​ស្អាត​ទាំង​មិន​ស្អាត និង​សត្វ​ស្លាប ហើយ​សត្វ​លូន​វារ​នៅ​ដី​គ្រប់​មុខ

9 ក៏​ចូល​១​គូៗ​ទាំង​ឈ្មោល​ទាំង​ញី​ទៅ​ឯ​ណូអេ​ក្នុង​ទូក ដូច​ជា​ព្រះ​ទ្រង់​បាន​បង្គាប់​មក​ណូអេ